Home

Contents

Facebook

Youtube


Master of Science in Software Development

កម្មវិធីអប់រំសម្រាប់មុខជំនាញ ការអភិវឌ្ឍកម្មវិធី

១. គោលបំណង (Program Objective)

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញក្នុងការអភិវឌ្ឍកម្មវិធី។ កម្មវិធីនេះផ្តល់ឲ្យនិស្សិតកាន់តែប្រសើរឡើងនូវជំនាញក្នុងការបង្កើតកម្មវិធី ការប្រឹក្សាលម្អិតជំនាញផ្នែកអភិវឌ្ឍ និងការគ្រប់គ្រងកម្មវិធី។ និស្សិតនឹងទទួលបាននូវចំណេះដឹងបន្ថែមក្នុងការស្រាវជ្រាវបច្ចេកវិទ្យានៃកម្មវិធីថ្មីនៅលើពិភពលោក និងការស្រាវជ្រាវកម្មវិធីសិក្សាដែលមានកម្រិតស្តង់ដាអន្តរជាតិ មានគំនិតឆ្នៃប្រឌិត ចេះវិភាគ ក្រមសីលធម៌វិជ្ជាជីវៈ និងអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។

២. ឱកាសការងារ (Job Opportunity)

ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញការអភិវឌ្ឍកម្មវិធីនិស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖

 • អ្នកជំនាញក្នុងការរៀបចំប្រព័ន្ធសុវត្ថភាពសម្រាប់កម្មវិធីផ្សេងៗ
 • អ្នកវិភាគ គ្រប់គ្រង និងបង្កើតប្រព័ន្ធកម្មវិធីដំណើរការនៅលើ Online
 • អ្នករៀបចំ និងបង្កើតគម្រោងកម្មវិធីគ្រប់គ្រងទិន្នន័យ
 • អ្នកជំនាញបង្កើតកម្មវិធីសម្រាប់ Smart Phone និង Tablet
 • អ្នកប្រឹក្សាយោបល់លើផ្នែកព័ត៌មានវិទ្យាសម្រាប់ក្រុមហ៊ុន សហគ្រាស
 • អ្នកស្រាវជ្រាវ វិភាគ និងរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធ និងគម្រោងកម្មវិធីបច្ចេកវិទ្យា
 • សាស្រា្តចារ្យផ្នែកព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៣. ផលសម្រេចរំពឹងទុក (Program Leaning Outcomes: PLO)

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុខជំនាញការអភិវឌ្ឍកម្មវិធី​ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

៣.១- ចំណេះដឹង (Knowledge)

 • មានចំណេះដឹងទូលំទូលាយផ្នែកបច្ចេកវិទ្យា ទាំងទ្រឹស្ត្រី និងការអនុវត្តជាក់ស្តែង
 • បង្ហាញពីចំណេះដឹង និងសមត្ថភាពក្នុងការស្រាវជ្រាវ និងជំនាញទំនាក់ទំនងទាក់ទងនឹងវិស័យព័ត៌មានវិទ្យា
 • ប្រើប្រាស់ចំណេះដឹងច្បាស់លាស់នៃជំនាញព័ត៌មានវិទ្យាក្នុងការជំរុញការអនុវត្ត ការគ្រប់គ្រងលើប្រព័ន្ធ បច្ចេកវិទ្យាថ្មីៗ ។

៣.២- ជំនាញក្នុងការគិត (Cognitive Skills)

 • វិភាគ ពិចារណា និងវាយតម្លៃ​ប្រកបដោយ​ការច្នៃប្រឌិតលើព្រឹត្តិការណ៍ ឬបញ្ហាដែលប្រឈមទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា និងដោះស្រាយរាល់​បញ្ហា​ប្រឈមទាំងនោះ​ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ
 • បង្កើតការសំយោគទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅក្នុងការសិក្សាស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា ដោយអភិវឌ្ឍទៅជាចំណេះដឹងថ្មីប្រកបដោយការច្នៃប្រឌិតខ្ពស់រៀបចំ និងដឹកនាំការសិក្សាស្រាវជ្រាវ ឬគម្រោងអភិវឌ្ឍសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនានាដែល​ទាក់ទងទៅនឹងបង្កើតចំណេះដឹង និងទ្រឹស្តីថ្មីនៃការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា ។

៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and  Responsibilities)

 • បំពេញការងារប្រកបដោយជោគជ័យជាមួយក្រុមការងារដែលមានសាវតា និងវប្បធម៌ខុសៗគ្នា និងសហការ​ដោយ​ជោគជ័យជាមួយក្រុមអ្នកជំនាញ ឬអ្នកវិជ្ជាជីវៈផ្សេងៗទៀត
 • ធ្វើបទបង្ហាញ ឬការពារស្នាដៃស្រាវជ្រាវប្រកបដោយខ្លឹមសារទៅតាមគោលបំណងនៃការធ្វើទំទាក់ទំនង ដោយបង្កើតទឡ្ហីករណ៍ដែលស៊ីសង្វាក់ និងភ្ជាប់គំនិតថ្មីៗនានាយ៉ាងច្បាស់លាស់នៅចំពោះមុខអ្នកស្តាប់ ទាំងផ្លូវការ និងក្រៅផ្លូវការតាមរយៈបច្ចេកទេសផ្សេងៗគ្នា
 • លើកកម្ពស់ និងផ្សព្វផ្សាយជាសាធារណៈនូវរបកគំហើញថ្មីស្របតាមវិស័យជំនាញ ព្រមទាំងគាំទ្រយ៉ាងសកម្មចំពោះ​ការសិក្សាស្រាវជ្រាវរបស់អ្នកដទៃនៅពេលបង្ហាត់បង្រៀន
 • លើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ និងដោះស្រាយ​​​រាល់បញ្ហា​ប្រឈម​ប្រកដោយទំនុកចិត្ត និងទទួលខុសត្រូវខ្ពស់ ។

៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាយ៉ាងស្ទាត់ជំនាញ សម្រាប់ការសិក្សាស្រាវជ្រាវនៅក្នុង  វិស័យបច្ចេកវិទ្យា យ៉ាងមានប្រសិទ្ធភាព ដូចជាគ្រប់គ្រងទិន្នន័យ ការរក្សាទុក និងការបង្ហាញព័ត៌មាននៃការស្រាវជ្រាវ ការសង្ខេប​ រៀបចំឯកសារ​ រៀបចំរបាយការណ៍ និងការឆ្លុះបញ្ចាំងទៅនឹងលទ្ធផលនៃការស្រាវជ្រាវនានា
 • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។

៤. លក្ខខណ្ឌចូលរៀន (Admission Requirements)

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ទទួលបេក្ខជនដូចជា និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មន្ត្រីរាជ​ការ​តាមស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចូលរៀនដោយមិនប្រកាន់ភេទ សញ្ជាតិ សាសនា និន្នាការនយោបាយ និងអាយុ​ ស្របតាមលក្ខខណ្ឌដូចខាងក្រោម ៖

 • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណ​ភាព ​​អប់រំ​នៃកម្ពុជា (ACC)​ នៃក្រសួងអប់រំ យុវជន និងកីឡា
 • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានមុខជំនាញមិនស្របគ្នាទៅនឹង​កម្មវិធី​សិក្សា​នៃមុខជំនាញដែលបេក្ខជនជ្រើសរើស បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩​ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
 • បេក្ខជនត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និង ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មុខវិជ្ជាសម្រាប់ប្រឡងជ្រើសរើស​ត្រូវបានកំណត់​ដោយ​សាកល​វិទ្យាល័យ។

៥. ចំនួនក្រេឌីត 

កម្មវិធីសិក្សាពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំ ស្មើនឹង ៤ ឆមាស។ ឆ្នាំសិក្សាបែងចែកជា ២ ឆមាសដែល ១ ឆមាស​មាន​រយៈពេល ១៥ សប្តាហ៍ ស្មើនឹង ១៥ ក្រឌីត ដោយមិនរាប់បញ្ចូលការប្រឡង។ 

កម្មវិធីសិក្សាមិនពេញម៉ោងមានរយៈពេលសិក្សា ២ ឆ្នាំទៅ ៣ ឆ្នាំ ស្មើនឹង ៧ Terms ។ ឆ្នាំសិក្សាបែងចែកជា ៣ Terms ដែល ១ Term មានរយៈពេល ១២ សប្តាហ៍ ស្មើនឹង ៦ ក្រឌីត ដោយមិនរាប់បញ្ចូលការប្រឡង។

ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ៤៦ ក្រេឌីត ដោយមិនរាប់បញ្ចូល Pre-Master ដែល មាន​មធ្យម​ភាគ​នៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.៥០

៦. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៦.១- ជម្រើសសរសេរនិក្ខេបទ

ក- កម្មវិធីសិក្សាពេញម៉ោង 

ខ- កម្មវិធីសិក្សាមិនពេញម៉ោង

៦.២- ជម្រើសប្រឡងបញ្ចប់ការសិក្សា

ក. កម្មវិធីសិក្សាពេញម៉ោង 

ខ. កម្មវិធីសិក្សាមិនពេញម៉ោង