Home

Contents

Facebook

Youtube


Bachelor of Khmer Literature

កម្មវិធីអប់រំសម្រាប់មុខជំនាញ អក្សរសាស្ត្រខ្មែរ

១. គោលបំណង (Program Objective)

កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការប្រើប្រាស់ចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរ ដើម្បីកសាងនូវចំណេះដឹងថ្មីៗ និងអភិវឌ្ឍមុខជំនាញអក្សរសាស្ត្រខ្មែរ។

២. ឱកាសការងារ (Job Opportunity)

 ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រអប់រំ មុខជំនាញអក្សរសាស្ត្រខ្មែរ និស្សិតអាចទទួលបានឱកាសការងារ ដូចខាងក្រោម ៖

 • មានចំណេះដឹង និងជំនាញផ្នែកច្បាប់កម្រិតស្តង់ដាអាស៊ាន និងអន្តរជាតិ ក្នុងការស្រាវជ្រាវ វិភាគ និងបកស្រាយទ្រឹស្តីទាក់ទងនឹងការអប់រំ ដោយផ្សាភ្ជាប់ទៅនឹងសង្គមជាក់ ស្តែង
 • ទទួលបានសញ្ញាបត្របរិញ្ញាបត្រមុខជំនាញ ភាសាខ្មែរ
 • មានសមត្ថភាពភាសអង់គ្លេស និងភាសាចិនច្បាស់លាស់
 • មានសមត្ថភាពត្រិះរិះពិចារណា និងដោះស្រាយបញ្ហា បច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ សម្រាប់ធ្វើការងារ និងធ្វើទំនាក់ទំនងនៅក្នុងសង្គមជាតិ និងអន្តរជាតិ
 • មានទំនុកចិត្តលើខ្លួនឯង មានសេចក្តីក្លាហាន មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត ចេះធ្វើការងារជាក្រុម ចេះសហប្រតិបត្តិការ និងមានភាពជាអ្នកដឹកនាំ
 • មានក្រមសីលធម៌វិជ្ជាជីវៈនិងទំនួលខុសត្រូវខ្ពស់លើ តួនាទីភារកិច្ចរបស់ខ្លួន និងមានការប្តេជ្ញាចិត្តខ្ពស់លើការអភិវឌ្ឍផ្ទាល់ខ្លួន និងសង្គមជាតិ
 • អាចក្លាយជានាយក នាយករងសាលារៀន ជំនួយការនាយក / នាយករង គ្រូបង្រៀនភាសាខ្មែរតាមស្ថាប័នអប់រំរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល
 • អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យដៃគូក្រៅប្រទេស។

៣. ផលសម្រេចរំពឹងទុក (Expected Learning Outcome)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំ មុខជំនាញអក្សរសាស្ត្រខ្មែរ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

៣.១-  ចំណេះដឹង (Knowledge)

 • សម្តែងឲ្យឃើញពីចំណេះដឹងដ៏ទូលំទូលាយ និងច្បាស់លាស់លើវិស័យអក្សរសាស្ត្រខ្មែរ ទាំងទ្រឹស្តីថ្មីៗ និងការអនុវត្តជាក់ស្តែង ។
 • បង្ហាញពីចំណេះដឹង និងការសិក្សាស្រាវជ្រាវទំនាក់ទំនងទាក់ទងនឹងវិស័យអក្សរសាស្ត្រខ្មែរ តាមរយៈការសួរផ្ទាល់មាត់ ឬតាមសំណេរ ឬការអនុវត្តជាក់ស្តែង។
 • ប្រើប្រាស់ចំណេះដឹងច្បាស់លាស់នៃជំនាញអក្សរសាស្ត្រក្នុងការជំរុញការអភិរក្ស និងការបង្កើតថ្មីទាក់ទងនឹងវិស័យអក្សរសាស្ត្រខ្មែរ ។

៣.២- ជំនាញក្នុងការគិត (Cognitive Skills)

 • វិភាគ ពិចារណា និងវាយតម្លៃ​ប្រកបដោយ​ការច្នៃប្រឌិតលើព្រឹត្តិការណ៍ ឬបញ្ហាដែលប្រឈមទាក់ទងនឹង
  វិស័យអក្សរសាស្ត្រខ្មែរ និងដោះស្រាយរាល់​បញ្ហា​ប្រឈមទាំងនោះ​ស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច និង​សង្គម។
 • បង្កើតការសំយោគទ្រឹស្តីនិងការអនុវត្តជាក់ស្តែង នៅក្នុងការសិក្សាស្រាវជ្រាវលើវិស័យអក្សរសាស្ត្រ ដោយអភិវឌ្ឍទៅជាចំណេះដឹងថ្មីប្រកបដោយការច្នៃប្រឌិតខ្ពស់។
 • រៀបចំ និងដឹកនាំការសិក្សាស្រាវជ្រាវ ឬគម្រោងអភិវឌ្ឍសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនានាដែល​ទាក់ទងទៅនឹងបង្កើតចំណេះដឹង និងទ្រឹស្តីថ្មីនៃអក្សរសាស្ត្រខ្មែរ ។

៣.៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

 • បំពេញការងារប្រកបដោយជោគជ័យជាមួយក្រុមការងារដែលមានសាវតា និងវប្បធម៌ខុសៗគ្នា និងសហការ​ដោយ​ជោគជ័យជាមួយក្រុមអ្នកជំនាញ ឬអ្នកវិជ្ជាជីវៈផ្សេងៗទៀត។
 • ធ្វើបទបង្ហាញ ឬការពារស្នាដៃផ្នែកអក្សរសាស្ត្រខ្មែរប្រកបដោយខ្លឹមសារទៅតាមគោលបំណងនៃការធ្វើ
  ទំនាក់ទំនង ដោយបង្កើតទឡ្ហីករណ៍ដែលស៊ីសង្វាក់ និងភ្ជាប់គំនិតថ្មីៗនានាយ៉ាងច្បាស់លាស់នៅចំពោះមុខអ្នកស្តាប់ ទាំងផ្លូវការ និងក្រៅផ្លូវការតាមរយៈបច្ចេកទេសផ្សេងៗគ្នា។
 • រៀបចំបោះពុម្ភផ្សាយស្នាដៃស្រាវជ្រាវនៅក្នុងន័យស្ថាបនានៅក្នុងសិក្ខាសាលា និងកិច្ចពិភាក្សានានា ព្រមទាំងលើកគម្រោងស្រាវជ្រាវជាក់លាក់នានាដើម្បីបង្កើតបានជាសមិទ្ធិផលផ្លែផ្កា។
 • លើកកម្ពស់ និងផ្សព្វផ្សាយជាសាធារណៈនូវរបកគំហើញថ្មីស្របតាមវិស័យជំនាញ ព្រមទាំងគាំទ្រយ៉ាងសកម្មចំពោះ​ការសិក្សាស្រាវជ្រាវរបស់អ្នកដទៃ។
 • លើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ និងដោះស្រាយ​​​រាល់បញ្ហា​ប្រឈម​ប្រកដោយទំនុកចិត្ត និងទទួលខុសត្រូវខ្ពស់។

៣.៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

 • ប្រើប្រាស់ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនយ៉ាងស្ទាត់ជំនាញ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ នៅក្នុងវិស័យអប់រំយ៉ាងមានប្រសិទ្ធភាព ដូចជាគ្រប់គ្រងទិន្នន័យ ការរក្សាទុក និងការបង្ហាញព័ត៌មាននៃការស្រាវជ្រាវ ការសង្ខេប​ រៀបចំឯកសារ​ រៀបចំរបាយការណ៍ និងការឆ្លុះបញ្ចាំងទៅនឹងលទ្ធផលនៃការស្រាវជ្រាវនានា។
 • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។

៤. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

 • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
 • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
 • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៥. ចំនួនក្រេឌីត (Credit Accumulation)

កម្មវិធីសិក្សាបរិញ្ញាត្របរិញ្ញាបត្រអប់រំ មុខជំនាញអក្សរសាស្ត្រខ្មែរ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២០ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។

៦. ផែនការសិក្សា