Home
All Conference & Events
កម្មវិធីបណ្តុះបណ្តាលយុវជនរបស់ អេកូយុវទូត៖ ជំនាន់អាជីវកម្មបៃតង...

Contents

facebook

Youtube

កម្មវិធីបណ្តុះបណ្តាលយុវជនរបស់ អេកូយុវទូត៖ ជំនាន់អាជីវកម្មបៃតង ត្រូវបានបង្កើតឡើងដោយអេកូយុវទូតកម្ពុជា ដែលទទួលបានការគាំទ្រថវិកាពីអង្គការដៃគូPact Cambodia ។
 គោលគំនិតចម្បងនៃកម្មវិធីនេះ ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលសហគ្រិនភាពទៅកាន់យុវជន ជាពិសេសស្រ្តី ក្នុងការចូលរួមយល់ដឹង បង្កើត និងអនុវត្តគំនិតអាជីវកម្មបៃតងរបស់ខ្លួនដែលមានឥទ្ធិពលវិជ្ជមានទៅកាន់សហគមន៍របស់ខ្លួន។ ក្នុងដំណើរការអនុវត្តនេះ អ្នកចូលរួមនឹងទទួលបានការទំនុកបម្រុងទៅលើការពង្រឹងជំនាញចាំបាច់មួយចំនួន ការចុះកម្មសិក្សា ការអនុវត្តផ្ទាល់ ការធ្វើការងារជាក្រុម ការធ្វើការជាមួយសហគមន៍ក្នុងខេត្តសៀមរាប ក៏ដូចជាការឧបត្ថម្ភថវិកាទៅលើការធ្វើដំណើរ និងការចំណាយផ្សេងៗក្នុងអំឡុងបេសកម្មរបស់កម្មវិធីផងដែរ។
ជាមួយគ្នានេះដែរ កម្មវិធីនឹងធ្វើការផ្តល់ឱកាសពិសេសសម្រាប់សិស្ស និស្សិតនៅក្នុងខេត្តសៀមរាបចំនួន២៥នាក់ ក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ និងជំនាញផ្សេងៗដែលជាប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងវិស័យធុរៈកិច្ច បរិស្ថាន និងសង្គមជាដើម។
 តើកម្មវិធីនេះនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកចូលរួម?
1. ជំរុញ និងលើកទឹកចិត្តឱ្យសិស្ស និស្សិតជាពិសេសប្អូនៗស្រ្តី នៅក្នុងខេត្តសៀមរាប ទទួលបានឱកាសក្នុងការដឹកនាំគម្រោង ចូលរួមអនុវត្តការងារសហគមន៍ ពង្រឹងជំនាញ និងចំណេះដឹងបរិស្ថាន និងសហគ្រិនភាព ក៏ដូចជាក្លាយខ្លួនទៅជាសហគ្រិនវ័យក្មេងនាពេលអនាគត
2. ស្វែងរកដំណោះស្រាយបែបច្នៃប្រឌិត និងមានឥទ្ធិពលយូរអង្វែងទៅកាន់បញ្ហាបរិស្ថាន តាមរយៈធុរៈកិច្ចសង្គម និងការបង្កើននូវសហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្រ្តី នៅក្នុងសហគមន៍គោលដៅ ដែលមានទីតាំងក្នុងខេត្តសៀមរាប
 តើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវិធីនេះបាន?
1. ជាសិស្ស និស្សិតដែលកំពុងសិក្សា ឬយុវជនដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងខេត្តសៀមរាប
2. អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ២៥ឆ្នាំ
3. លើកទឹកចិត្តឱ្យប្អូនៗស្រ្តី ធ្វើការដាក់ពាក្យចូលរួមក្នុងកម្មវិធី
4. សម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើការបង្កើតគំនិតអាជីវកម្មបៃតង ឬអ្នកដែលស្រលាញ់ និងចង់ក្លាយជាដំណោះស្រាយក្នុងកិច្ចការបរិស្ថាន និងកិច្ចការងារអភិវឌ្ឍសហគមន៍
5. មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពដូចមានភ្ជាប់នៅក្នុងកាលវិភាគកម្មវិធី
6. មានពេលវេលាយ៉ាងហោចណាស់ 
១៦ ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់ការអនុវត្តសកម្មភាពគម្រោង
 ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១
ដាក់ពាក្យចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://bit.ly/3AZFsyq