ព្រឹត្តិការណ៍កន្លងទៅ
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតនៃកម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA ចក្រភពអង់គ្លេស របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (USEA) នាថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២២
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតនៃកម្មវិធីសិក្សាគណនេយ្យករជំនាញ ACCA ចក្រភពអង់គ្លេស របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (USEA) នាថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២២៖
ទស្សនកិច្ចសិក្សានេះបានផ្តល់នូវចំណេះដ៏មានតម្លៃដល់ប្អូនៗនិស្សិតអំពីសកម្មភាពនិងប្រតិបត្តិការរបស់ក្រុមហ៊ុនកម្រិតអន្តរជាតិធំៗទាំងបីរួមមាន PricewaterhouseCoopers (Cambodia) Ltd., AIA (Cambodia) Life Insurance Plc. និង Deloitte (Cambodia) Co., Ltd. ជាមួយគ្នានេះដែរ ប្អូនៗនិស្សិតក៏បានយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃគុណវុឌ្ឍិវិជ្ជាជីវៈ ACCA ព្រមទាំងតួនាទីនៃវិជ្ជាជីវៈនេះក្នុងការសម្រេចបាននូវប្រសិទ្ធភាពនៃការអភិវឌ្ឍខ្លួនឆ្ពោះទៅរកអាជីពកម្រិតអន្តរជាតិដែលនឹងទទួលបានផលប្រយោជន៍ខ្ពស់មិនចេះរីងស្ងួតក្នុងទីផ្សារការងារនៅលើពិភពលោក។ លើសពីនេះទៅទៀត ប្អូនៗនិស្សិតក៏ទទួលបាននូវការបំភ្លឺកាន់តែច្បាស់អំពីការងារនិងឱកាសការងារនៅក្នុងក្រុមហ៊ុនអន្តរជាតិធំៗទាំងបីនេះផងដែរ។ 
គណៈគ្រប់គ្រងសាកលវិទ្យាល័យសូមសំដែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក នូវ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា ដែលបានឧបត្ថម្ភនិងជួយជ្រោមជ្រែងប្រកបដោយការយកចិត្តទុកដាក់ដល់ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតប្រព្រឹត្តទៅដោយជោគជ័យ។ 
គណៈគ្រប់គ្រងសាកលវិទ្យាល័យក៏សូមសំដែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះលោក លោកស្រីថ្នាក់ដឹកនាំនិងសហការីដែលបានទទួលនិស្សិតសាកលវិទ្យាល័យយើងខ្ញុំចូលធ្វើទស្សនកិច្ចសិក្សា និងបានបង្ហាត់បង្ហាញ ផ្តល់ឱកាសសាកសួរ និងបំភ្លឺពីសកម្មភាពនិងប្រតិបត្តិការអាជីវកម្ម ព្រមទាំងឱកាសការងារដែលមាននៅក្នុងក្រុមហ៊ុន។ 
សូមគោរពជូនពរលោកប្រធាន ACCA Cambodia, លោកលោកស្រីថ្នាក់ដឹកនាំ និងតំណាងនៃក្រុមហ៊ុនទាំងបីមានសុខភាពល្អ មានសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារគ្រប់ពេលវេលា!!!