សាលាក្រោយបរិញ្ញាបត្រ

១.  ចក្ខុវិស័យ (Vision)
    សាលាថ្នាក់ក្រោយថ្នាក់បរិញ្ញាបត្រ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នឹងអភិវឌ្ឍធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតប្រកបដោយសមត្ថភាព មានគុណធម៌ និងឥរិយាបថល្អឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ ដែលអាចធ្វើការងារ និងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម ដើម្បីចូលរួមកសាងសង្គមជាតិ ។

២. បេសកកម្ម (Mission)
    សាលាថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នឹងរៀបចំការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតស្របតាមស្ដង់ដារជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ចំណេះដឹង ចំណេះធ្វើ ជំនាញផ្នែករឹង(Technical Skills) ជំនាញផែ្នកទន់(Soft Skills) និងឥរិយាបថល្អដល់អ្នកសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ ។

៣. ទស្សនៈអប់រំ (Educational Philosophy)
    ជីវិតអ្នកកាន់តែជោគជ័យជាមួយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ  (Your life will be more successful with University of South-East Asia)

៤. គុណតម្លៃ (Core Value)
    ចំណេះដឹង ជំនាញ ឧត្តមភាព សង្គម

៤.១ ចំណេះដឹង (Knowledge)

  • ចូលចិត្តរៀន និងស្រាវជ្រាវពេញមួយជីវិត
  • មានចំណេះដឹងទូលំទូលាយ
  • មានចំណេះដឹងភាសាបរទេសអាចប្រើប្រាស់បានជាផ្លូវការ
  • មានទំនុកចិត្តលើខ្លួនឯង ។

៤.២ ជំនាញ (Skills)

  • អាចប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាយ៉ាងស្ទាត់ជំនាញ
  • មានជំនាញផ្នែករឹង (Technical Skills)
  • មានជំនាញផ្នែកទន់ (Soft skills)
  • នវានុវត្តភាព និងការបង្កើតថ្មី (Innovation and Creativity)

៤.៣ ឧត្ដមភាព (Excellence)

  • មានការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវក្នុងការអនុវត្តការងារ 
  • មានការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវក្នុងការបង្រៀន 
  • មានការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវក្នុងការសិក្សា និងស្រាវជ្រាវ
  • មានសុច្ចរិតភាព គុណធម៌ គណនេយ្យភាព ការប្រាស្រ័យទាក់ទងបើកចំហ និងចេះធ្វើការជាក្រុម

៤.៤ សង្គម (Social)

  • មានមនសិកាជាតិ (National Consciousness)
  • ចូលរួមសកម្មភាពសង្គម (Social Activities)
  • ថែរក្សា និងការពារវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ (Culture)
  • ថែរក្សា និងការពារបរិស្ថាន (Environment)

៥. គោលដៅ (Goal & Objective)

  • ការគ្រប់គ្រង និងអភិបាលកិច្ចល្អ
  • ការលើកកម្ពស់គុណភាពអប់រំកម្រិតស្តង់ដាជាតិ និងអន្តរជាតិ
  • ការលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍ
  • ការគ្រប់គ្រង និងអភិបាលកិច្ចល្អ
  • ការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិ និងអន្តរជាតិ