Language Center

១. អំពីមជ្ឈមណ្ឌលភាសាបរទេស

មជ្ឈមណ្ឌលភាសាបរទេសត្រូវបានបង្កើតឡើងក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសានៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាល ភាសាអង់គ្លេស ភាសាចិន ភាសាថៃ និងភាសាបរទេសផ្សេងៗទៀតទៅតាមតម្រូវការរបស់សិស្ស និស្សិត និងសាធារណៈជន។

២. ចក្ខុវិស័យ

ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលឆ្នើមក្នុងការផ្តល់ជំនាញភាសាបរទេសដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជា។

៣. បេសកកម្ម

ដើម្បីអភិវឌ្ឍសមត្ថភាពរបស់សិស្សតាមរយៈកម្មវិធីសិក្សា ការបង្រៀន និងសេវាកម្មគាំទ្រដ៏ល្អប្រសើរ ដើម្បីឱ្យពួកគេក្លាយជាអ្នកប្រើប្រាស់ភាសាបរទេសយ៉ាងស្ទាត់ជំនាញ។