Political Sciences and International Relations

១. គោលបំណង (Program Aims)

    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅតាមបណ្ដាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញវិទ្យាសាស្ដ្រនយោបាយនិងទំនាក់ទំនងអន្ដរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
  • ពន្យល់ពីប្រព័ន្ធនយោបាយ ច្បាប់ និងការគ្រប់គ្រងរដ្ឋបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក។
  • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និងបច្ចុប្បន្ន។
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • បកស្រាយនិងប្រៀបធៀបនយោបាយ និងទំនាក់ទំនងអន្ដរជាតិ ដូចជាទំនាក់ទំនងការទូត ការសហការ សហប្រតិបត្តិការ សមាហរណកម្ម និងការដោះស្រាយវិវាទជាដើម
  • បកស្រាយទ្រឹស្ដីនយោបាយ និងច្បាប់ជាតិនិងអន្ដរជាតិដូចជា វិទ្យាសាស្ដ្រនយោបាយ ចិត្តសាស្ដ្រនយោបាយ គណៈបក្សនយោបាយ និងច្បាប់សាធារណៈជាតិនិងអន្ដរជាតិ
  • បង្ហាញនូវលក្ខណៈនៃទំនាក់ទំនងជាតិ និងអន្ដរជាតិដែលមានលក្ខណៈសេដ្ឋកិច្ច នយោបាយវិទ្យាសាស្ដ្រ វប្បធម៌ និងសង្គម
  • ពន្យល់អំពីដំណើរការនៃការរៀបចំសង្គម និងការភ្ជាប់ទំនាក់ទំនងគ្នានៅក្នុងសង្គម ដូចជាការរៀបចំគោលនយោបាយសាធារណៈ ការបង្កើតច្បាប់ ការទាមទារ ការទទួលស្គាល់ និងការទទួលខុសត្រូវរបស់ផ្នែកណាមួយនៅក្នុងសង្គមពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិសេរីភាព បរិស្ថាន សុខភាព ការអប់រំ វប្បធម៌ ជំនឿសាសនា បទល្មើស និងការអភិវឌ្ឍជាដើម
  • ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែកនយោបាយ ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់
  • វិភាគ ពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈម ស្របតាមការវិវឌ្ឍរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម
  • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងនយោបាយ ទំនាក់ទំនងអន្តរជាតិ និងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ ។

គ. ជំនាញទំនាក់ទំនងអន្ដរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibilities)

  • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម ប្រកបដោយការទទទួលខុសត្រូវ
  • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍន៍សមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការងារក្នុងស្ថាប័នឲ្យបានរលូន។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។

ឃ. ជំនាញលេខនព្វន្ដ ព័ត៌មានវិទ្យា និងទំនាក់ទំនង(Numerical Skills, Information Technology and Communication)

  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។

៤. ចំនួនក្រេឌីត (Credit Accumulation)
    កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកដឹកនាំ ឬអ្នកបម្រើការងារនៅតាមស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជនជាតិនិងអន្តរជាតិ និងគណៈបក្សនយោបាយ ព្រមទាំងសហគមន៍ជាតិនិងអន្តរជាតិនានា ដែលមានមុខតំណែងដូចជាប្រធានស្ថាប័ន សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ទីប្រឹក្សានយោបាយ ឯកអគ្គរាជទូត ឯកអគ្គកុងស៊ុល មន្ត្រីទូត មន្ត្រីកុងស៊ុល អគ្គលេខាធិការមន្ត្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ មន្ត្រីរាជការសាធារណៈ មន្ត្រីទំនាក់ទំនងសាធារណៈជាន់ខ្ពស់ សាស្ត្រាចារ្យ និងអ្នកវិភាគឯករាជ្យ ព្រមទាំងកិច្ចការនានាពាក់ព័ន្ធទៅនឹងការងារខាងទំនាក់ទំនងជាដើម។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subjects)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 3
10 Chinese Language II 3
11 Introduction to Law 3

12

History of Political and Social Events 3

Total36

No Subject Description Credit
1 Introduction to Political Sciences 
3
2 Public Policy
3
3 Political Economy
3
4 Constitutional Law
3
5 Introduction to Academic Writing for SSIR
3
6 Political Parties and Interest Groups
3
7 Political and Social Media
3
8 General Administrative Law
3
9 History of Political Ideas 3
10 Cambodian Foreign Affairs
3
11 Introduction to International Relations
3
12 Political Psychology
3
13 Cambodian Government and Politics 
3
14 Public Liberty Law
3
15 Research Methodology
3
16 International Organization and United Nation System
3
17 International Relations and Public International Law
3

Total51

No Subject Description Credit
1 ASEAN (History and Institution)3
2 Western and Asian Political System3
3 EU (History and Institution)3
4 Health Education and Fitness3
5 International Criminal Law3
6 Conflict Resolution3

Total18

No Subject Description Credit
1 English Language III 3
2 English Language IV 3
3 English Language V 3
4 English Language VI 3
5 English Language VII 3
6 Chinese Language III 0
7 Chinese Language IV 0
8 Chinese Language V 0
9 Chinese Language VI 0
10 Chinese Language VII 0

Total15