Bachelor's Degree in Public Administration

១. គោលបំណង (Program Aims)
    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាតំបន់។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)
    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុង បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
  • ពន្យល់ពីប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក ច្បាប់ជាតិ និងការគ្រប់គ្រងរដ្ឋបាលនៃព្រះរាជា ណាចក្រកម្ពុជា
  • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និងបច្ចុប្បន្ន។
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែន រដ្ឋាភិបាល ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
  • គ្រប់គ្រងស្ថាប័នរដ្ឋបាល ដូចជារដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថាប័នឯកជន ព្រមទាំងអង្គការជាតិ និងអន្តរជាតិ។
  • បកស្រាយទ្រឹស្តីច្បាប់ជាតិ ដូចជា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋបាល ច្បាប់ព្រហ្មទណ្ឌ ច្បាប់ពន្ធដារ ច្បាប់រៀបចំដីធ្លីនិងនគរូបនីយកម្ម ច្បាប់ហិរញ្ញវត្ថុសាធារណៈ ច្បាប់ការងារ និងច្បាប់កម្មសិទ្ធិបញ្ញា ព្រមទាំងច្បាប់អន្តរជាតិ ដូចជា ទំនាក់ទំនងអន្តរជាតិ ស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិសាធារណៈ។
  • ពន្យល់អំពីដំណើរការនៃនីតិវិធីរបស់តុលាការ ដូចជា នីតិវិធីរដ្ឋបាល នីតិវិធីព្រហ្មទណ្ឌ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
  • ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែករដ្ឋបាលសាធារណៈ ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
  • រៀបចំ និងគ្រប់គ្រងការស្រាវជ្រាវ និងវិភាគក្នុងកិច្ចការរដ្ឋបាលសាធារណៈតាមរយៈការចុះអនុវត្តកាងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវនៅក្នុងស្ថាប័នសាធារណៈ ដូចជាស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួង មន្ទីរ សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអាជ្ញាធរសារណៈពាក់ព័ន្ធផ្សេងៗទៀតប្រកបដោយសមត្ថភាពត្រិះរិះពិចារណាខ្ពស់។
  • ប្រើប្រាស់ជំនាញរដ្ឋបាលដើម្បីដោះស្រាយវិវាទរដ្ឋបាល និងបកស្រាយច្បាប់ក្នុងកិច្ចការរដ្ឋបាល ដោយវិភាគ ពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យរដ្ឋបាលសាធារណ ច្បាប់ និងសង្គមដែលកើតមានឡើង ក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
  • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
  • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍ សមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត។
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល លិខិតយថាភូម និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។

៤. ចំនួនក្រេឌីត (Credit Accumulation)
    កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០។

៥. ឱកាសការងារ (Job Opportunity)

    និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកបម្រើការងារខាងវិជ្ជាជីវៈច្បាប់នៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែងដូចជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា សាការី ទីប្រឹក្សាច្បាប់ មន្រ្តីច្បាប់ ជំនួយការច្បាប់ អាជ្ញាកណ្តាល ឧត្តមមន្ត្រី វរៈមន្ត្រី សាស្ត្រាចារ្យច្បាប់ អ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងអ្នកបម្រើការងារផ្សេងៗដែលទាក់ទងទៅនឹងវិស័យច្បាប់។

៦. ផែនការសិក្សា (Study Plan)
Year of Study: Foundation
Number of Subject
Credit: 30
Total Hours: 540
Semester I
No Code Subject Hours Credit
1 FDYB127 Microeconomics 45 3
2 FDYB121 History and Culture of South-East Asia 45 3
3 FDYB101 Computer for Administration 45 3
4 FDYB111 Public Administration 45 3
5 FDYB171 English Language I 45 3
6 CHIB171 Chinese Language I 45 3
Total 270 15
Semester I
NoCodeSubjectHoursCredit
1FDYB108Mathematics for Business and Economics453
2FDYB130Critical Thinking and Personal Development453
3FDYB107Introduction to Law453
4FDYB118History of Political and Social Events453
5FDYB172English Language II453
6CHIB172Chinese Language II453
Total27015
Year of Study: II
Number of Subject
Credit: 30
Total Hours: 540
Semester I
NoCodeSubjectHoursCredit
1LAWB211Civil Law I: Persons, Real rights, and Obligation453
2LAWB215Constitutional Law453
3LAWB217General Administrative Law453
4LAWB218General Criminal Law453
5ENGB173English Language III453
6CHIB173Chinese Language III453
Total27015
Semester I
NoCodeSubjectHoursCredit
1LAWB212Civil Law II: Contract and Security Rights453
2LAWB219Special Criminal Law453
3LAWB223Legal Methodology I453
4LAWB240International Relation and Public International Law453
5ENGB174English Language IV453
6CHIB174Chinese Language IV453
Total27015
Year of Study: III
Number of Subject
Credit: 30
Total Hours: 540
Semester I
NoCodeSubjectHoursCredit
1LAWB222Labor Law and Social Security Law453
2LAWB224Legal Methodology II453
3LAWB349Land Management and Urban Law453
4LAWB348Criminal Procedure453
5ENGB175English Language V453
6CHIB175Chinese Language V453
Total27015
Semester I
NoCodeSubjectHoursCredit
1LAWB227Public Liberty Law453
2LAWB228Research Methodology453
3LAWB220History of Political Ideas 453
4LAWB255Moot Court on Fair Trial453
5ENGB176English Language VI453
6CHIB176Chinese Language VI453
Total27015
Year of Study: IV
Number of Subject
Credit: 36
Total Hours: 945

Semester I
NoCodeSubjectHoursCredit
1LAWB232Taxation Law453
2LAWB244Public Function Law 453
3LAWB336Legal Clinic and Alternative Dispute Resolution453
4LAWB351Public Service Law453
5ENGB177English Language VII453
6CHIB177Chinese Language VII453
Total27015
Semester I
NoCodeSubjectHoursCredit
1LAWB225Public Finance453
2LAWB245Political Economy453
3LAWB350Administrative Procedure453
4 Bachelor Thesis 540 12
Total67521