១. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)
និស្សិតបញ្ចប់ការសិក្សានឹងទទួលបាន ៖
- បង្ហាញចំណេះដឹងច្បាស់លាស់ និងទូលំទូលាយលើវិស័យសេដ្ឋកិច្ចទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងស្របតាមក្របខណ្ឌតំបន់ និងអន្តរជាតិ
- វិភាគលម្អិតពីការអភិវឌ្ឍ និងបញ្ហាប្រឈមដែលអាចកើតឡើងក្នុងវិស័យសេដ្ឋកិច្ច
- អង្កេត វិភាគ និងវាយតម្លៃប្រកបដោយការច្នៃប្រឌិតលើព្រឹត្តិការណ៍ ឬបញ្ហាដែលប្រឈម ព្រមទាំងដោះស្រាយស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គម
- បង្កើតការសំយោគទ្រឹស្តីនិងការអនុវត្តជាក់ស្តែង នៅក្នុងការសិក្សាស្រាវជ្រាវលើវិស័យសេដ្ឋកិច្ច ដោយអភិវឌ្ឍទៅជាចំណេះដឹងថ្មីប្រកបដោយការច្នៃប្រឌិតខ្ពស់
- ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ដើម្បីធ្វើការសន្និដ្ឋាន និងផ្តល់អនុសាសន៍
- លើកកម្ពស់ និងផ្សព្វផ្សាយជាសាធារណៈនូវរបកគំហើញថ្មីស្របតាមវិស័យសេដ្ឋកិច្ច ព្រមទាំងគាំទ្រយ៉ាងសកម្មពីអ្នកស្រាវជ្រាវដទៃទៀត ។
២. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- មានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនត្រូវមានពិន្ទុមធ្យមភាគសរុប (GPA) ចាប់ពី៣.០០ ឡើងទៅ ឬ បានសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនត្រូវមានសំណើគម្រោងស្រាវជ្រាវបឋមស្របតាមជំនាញ
- បេក្ខជនត្រូវឆ្លងកាត់តេស្តសមត្ថភាពភាសាអង់គ្លេសរបស់សកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងមានសមត្ថភាពមូលដ្ឋានខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ សញ្ញាបត្រដែលមានតម្លៃស្មើមិនស្របទៅនឹងកម្មវិធីអប់រំ តម្រូវឱ្យបេក្ខជនរៀនមុខវិជ្ជាចាំបាច់មួយចំនួនដើម្បីឈោងចាប់កម្មវិធីអប់រំថ្នាក់បណ្ឌិត ។
៣. ផែនការសិក្សា (Study Plan)
No |
Subject Description |
Credit |
1 |
Advance Statistics for Research | 3 |
2 |
Advanced Research Methodology | 3 |
3 |
Dissertation Writing Methodology | 3 |
4 |
Doctoral Dissertation Seminar | 3 |
5 |
International Economics | 3 |
| Total | 15 |
No |
Subject Description |
Credit |
1 |
Mathematical Tools for Economics | 3 |
2 |
Environmental, Resource and Energy Economics | 3 |
3 |
Defense of Detailed Research Proposal in Economics | 3 |
4 |
Publication of Research Articles in Economics (2 Articles) | 6 |
| Total | 15 |
No |
Subject Description |
Credit |
1 |
Participation in the relevant scientific forums with presentations in Economics | 3 |
2 |
Preparation/ organization of personal seminar or workshops in Economics | 3 |
3 |
Dissertation Writing and Defense | 18 |
| Total | 24 |