Master's Degree in Auditing

១. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)

    និស្សិតបញ្ចប់ការសិក្សានឹងទទួលបាន ៖

  • ត្រួតពិនិត្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីធានាភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន
  • ធ្វើផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងថ្លៃដើម និងរៀបចំគណនេយ្យពន្ធដារ 
  • ប្រតិបត្តិការងារនៅក្នុងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
  • រៀបចំ និងធ្វើសវនកម្មបញ្ជីការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដា
  • វិភាគនិងបកស្រាយទិន្នន័យ នៃរបាយការណ៍គណនេយ្យតាមរយៈការប្រើប្រាស់ប្រព័ន្ធ កុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត 
  • ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន/សហគ្រាសពាណិជ្ជកម្ម

២. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានជំនាញ មិនស្របគ្នាទៅនឹងកម្មវិធីអប់រំ នៃមុខជំនាញដែលបេក្ខជនជ្រើសរើសបេក្ខជនត្រូវរៀនក​ម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។

៣. ផែនការសិក្សា (Study Plan)

No Subject Description Credit
1 Managerial Accounting
3
2 Managerial Economics3
3 Quantitative Analysis for Manager3
4 Research Methodology3
5 International Business Management3
6 Leadership and Organizational Behavior3
7 Cambodian International Financial Reporting Standards3
8Corporate Finance3

Total24

No Subject Description Credit
1 Professional Ethics in Accounting and Auditing3
2 Audit and Assurance Services3
3 International Auditing Standards3
4 Seminar Accounting/Auditing3
5 Master’s Thesis or12

Advanced Auditing3

Advanced Financial Accounting3

Writing Research Paper6

Comprehensive Examination0

Total22