Associate's Degree in Laws

១. គោលបំណង(Program Aims)

    កម្មវិធីអប់រំនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកច្បាប់នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទជាតិ និងអន្តរជាតិ។

២. លទ្ធផលសិក្សា នៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes: PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសនីតិសាស្ត្រ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង(Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេស អាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
  • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និង បច្ចុប្បន្ន។

ខ. ជំនាញក្នុងការគិត(Cognitive Skills)

  • បកស្រាយទ្រឹស្តីច្បាប់ជាតិដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋបាល ។
  • ពន្យល់អំពីដំណើរការនៃកិច្ចនីតិវិធីរបស់តុលាការដូចជា នីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ និងការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយភាពច្បាស់លាស់។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibilities)

  • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និង ដោះស្រាយ រាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់។
  • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍន៍សមត្ថភាពបន្ត តាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្ត ការរងារក្នុងស្ថាប័នឱ្យបានរលូន។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង(Numerical Skills, Information Technology and Communication)

  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងារ រដ្ឋបាលនៅ តាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ 
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល លិខិតឯកជន និងកិច្ចការស្រាវជ្រាវតូចធំ។

ង. ជំនាញចិត្តចលនា (Psychomotor Skills)

  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
  • មានចំណេះដឹង និងបទពិសោធជាក់ស្តែងតាមរយៈការចុះកម្មសិក្សានៅតាមបណ្តាស្ថានប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិឬ សញ្ញាបត្រដែលមានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣(កម្រិត៤)។ ចំពោះបេក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានតម្រូវឱ្យមានការផ្ទេរក្រឌីត ។
  • បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    ការបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ២ឆ្នាំ ស្មើ ៤ឆមាស។ ១ឆ្នាំសិក្សា២ឆមាស ដែល១ឆមាសមានរយៈពេល ១៥សប្ដាហ៍ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦0ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើឯកទេសរបស់ខ្លួន ។

៥. ឱកាសការងារ (Job Opportunity)

    ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសនីតិសាស្រ្ត និស្សិតអាចទទួលបានឱកាសការងារជាអ្នកបំរើការងារផ្នែកវិជ្ជាជីវៈច្បាប់នៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិន មែនរដ្ឋាភិបាលដែលមានមុខតំណែងដូចជា ជំនួយក្រឡាបញ្ជី មន្រ្តីច្បាប់ ជំនួយការច្បាប់ ជំនួយការអាជ្ញាកណ្តាល និងអ្នកពិគ្រោះ យោបល់ផ្នែកច្បាប់ ។

៦. លក្ខខណ្ឌបន្តការសិក្សា

    និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសនីតិសាស្រ្តដោយជោគជ័យ អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ឆមាសទី១ នៃកម្មវិធីអប់រំឧត្តមសិក្សា ត្រូវសិក្សាបន្ថែមចំនួន ៦ក្រេឌីត ដែលមានមុខវិជ្ជាដូចខាងក្រោម៖

No.Subject Description
Credit
1International Criminal Law

3
2Land Management and Urban Law

3

៧. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subjects)

No Subject Description Credit
1 Mathematics for Business and Economic
3
2 History and Culture of Southeast Asia3
3 Public Administration3
4 Computer for Administration3
5 Introduction to Law3
6 History of Political and Social Events3
7 Critical Thinking and Personal Development3
8 Civil Law I (Person, Real right, and Obligation)3
9 General Administrative Law3
10 Constitutional Law3
11 Civil Law II (Contract and Security Right)3
12General Criminal Law
3
13Legal Methodology I
3

Total39

No Subject Description Credit
1 Introduction to Labor Law3
2 Introduction to international relationship3
3 Special Criminal Law3

Total9

No Subject Description Credit
1 English Language I3
2 English Language II3
3 English Language III3
4 English Language IV3
5 Chinese Language I0
6 Chinese Language II0
7 Chinese Language III0
8 Chinese Language IV0

Total12

No Subject Description
1 Introduction to Labor Law
2 Introduction to international relationship
3 Special Criminal Law