១. គោលបំណង(Program Aims)
កម្មវិធីអប់រំនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទជាតិ និងអន្តរជាតិ។
២. លទ្ធផលសិក្សា នៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes: PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសរដ្ឋបាលសាធារណៈ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៥ផ្នែកធំៗដូចខាងក្រោម៖
ក. ចំណេះដឹង(Knowledge)
- បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេស អាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
- រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និង បច្ចុប្បន្ន។
ខ. ជំនាញក្នុងការគិត(Cognitive Skills)
- បកស្រាយទ្រឹស្តីច្បាប់ជាតិដូចជា ច្បាប់រដ្ឋបាល ច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌ។
- ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែករដ្ឋបាលសាធារណៈ ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយ ច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
- ប្រើប្រាស់ជំនាញរដ្ឋបាលដើម្បីដោះស្រាយវិវាទរដ្ឋបាល និងបកស្រាយច្បាប់ក្នុងកិច្ចការរដ្ឋបាល ។
គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibilities)
- ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និង ដោះស្រាយ រាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់។
- កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹង និងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍសមត្ថភាព បន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីធានាប្រសិទ្ធភាព នៃអនុវត្ត ការរងារក្នុងស្ថាប័នឱ្យបានរលូន។
- បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង(Numerical Skills, Information Technology and Communication)
- ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាល នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
- ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ
ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត
លិខិតរដ្ឋបាល លិខិតយថាភូម និងកិច្ចការស្រាវជ្រាវតូចធំ។
ង. ជំនាញចិត្តចលនា(Psychomotor Skills)
- ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
- មានចំណេះដឹង និងបទពិសោធជាក់ស្តែងតាមរយៈការចុះកម្មសិក្សានៅតាមបណ្តាស្ថានប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិឬ សញ្ញាបត្រដែលមានតម្លៃស្មើដែលបញ្ជាក់ថាជាប់ ឬ ធ្លាក់ ឬ សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣(កម្រិត៤)។ ចំពោះបេក្ខជនមានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានតម្រូវឱ្យមានការផ្ទេរក្រឌីត ។
- បេក្ខជនត្រូវប្រឡងចូលរៀនកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំដោយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ។
៤. ចំនួនក្រេឌីត (Credit Accumulation)
ការបណ្តុះបណ្តាលបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសរដ្ឋបាលសាធារណៈ ត្រូវសិក្សារយៈពេល ២ឆ្នាំ ស្មើ ៤ឆមាស។ ១ឆ្នាំសិក្សា២ឆមាស ដែល១ឆមាសមានរយៈពេល ១៥សប្ដាហ៍ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល និងទទួលបានគុណវុឌ្ឍិនេះ និស្សិតត្រូវទទួលបានចំនួន ៦0ក្រេឌីត និងប្រឡងបញ្ចប់ការសិក្សា (Comprehensive Examination) ចំនួន ៣មុខវិជ្ជាតាមការកំណត់របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀដោយជោគជ័យ ព្រមទាំងមានចំណេះដឹង និងសមត្ថភាពលើជំនាញរបស់ខ្លួន ។
៥. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសនីតិសាស្រ្ត និស្សិតអាចទទួលបានឱកាសការងារជាអ្នកបម្រើការងារខាងវិជ្ជាជីវៈច្បាប់នៅក្នុងស្ថាប័នសាធារណៈដូចជាស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួង មន្ទីរ សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ស្ថានឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
៦. លក្ខខណ្ឌបន្តការសិក្សា
និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ ឯកទេសរដ្ឋបាលសាធារណៈដោយជោគជ័យ អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ឆមាសទី១ នៃកម្មវិធីអប់រំឧត្តមសិក្សា ត្រូវសិក្សាបន្ថែមចំនួន ៦ក្រេឌីត ដែលមានមុខវិជ្ជាដូចខាងក្រោម៖
No. | Subject Description | Credit |
|
1 | International Criminal Law
| 3 |
|
2 | Land Management and Urban Law
| 3 |
|
| Total | 6 |
|
៧. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subjects)
No |
Subject Description |
Credit |
1 |
Mathematics for Business and Economic
|
3 |
2 |
History and Culture of Southeast Asia | 3 |
3 |
Public Administration | 3 |
4 |
Computer for Administration | 3 |
5 |
Introduction to Law | 3 |
6 |
History of Political and Social Events | 3 |
7 |
Critical Thinking and Personal Development | 3 |
8 |
Civil Law I (Person, Real right, and Obligation) | 3 |
9 |
General Administrative Law | 3 |
10 |
Constitutional Law | 3 |
11 |
Civil Law II (Contract and Security Right) | 3 |
12 | General Criminal Law
| 3 |
13 | Legal Methodology I
| 3 |
| Total | 39 |
No |
Subject Description |
Credit |
1 |
Introduction to Political Sciences | 3 |
2 |
Public Policy | 3 |
3 |
Special Criminal Law | 3 |
| Total | 9 |
No |
Subject Description |
Credit |
1 |
English Language I | 3 |
2 |
English Language II | 3 |
3 |
English Language III | 3 |
4 |
English Language IV | 3 |
5 |
Chinese Language I | 0 |
6 |
Chinese Language II | 0 |
7 |
Chinese Language III | 0 |
8 |
Chinese Language IV | 0 |
| Total | 12 |
No |
Subject Description |
|
1 |
Introduction to Political Sciences |
|
2 |
Public Policy |
|
3 |
Special Criminal Law |
|