Bachelor's Degree in Architecture

១. គោលបំណង(Program Aims)

    កម្មវិធីអប់រំនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែកស្ថាបត្យកម្ម នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញស្ថាបត្យកម្ម និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គ ការមិនមែនរដ្ឋាភិបាល ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
  • ដោះស្រាយបញ្ហាការរៀបចំប្លង់ស្ថាបត្យកម្ម ដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការធ្វើគម្រោងប្លង់ស្ថាបត្យកម្ម រចនាសួនច្បារ (ធ្វើឱ្យអគារមានទំនាក់ទំនងជាមួយនឹងបរិស្ថានបានល្អប្រសើរ) និងរចនាផ្នែកខាង ក្នុងអគារ រួមចំណែកក្នុងការអភិវឌ្ឍន៍នគរូបនីយកម្មប្រកបដោយនិរន្តរភាពតាម បណ្តាក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល
  • ប្រមូលព័ត៌មាន គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះ ស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្តនានា ។
គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវ ដើម្បីអនុវត្តការរងារក្នុង ស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ច និងសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារផ្នែកស្ថាបត្យកម្ម ក្នុងស្ថាប័នប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
  • រចនាប្លង់ស្ថាបត្យកម្មផ្នែកខាងក្នុង និងផ្នែកខាងក្រៅ នៃគេហដ្ឋាន សណ្ឋាគារ និងអគារផ្សេងៗ
  • ធ្វើផែនការគ្រប់គ្រប់ដំណើរការនៃការសិក្សាប្លង់ស្ថាបត្យកម្ម គ្រប់គ្រងការសាងសង់ និងរួមចំណែកក្នុងការអភិវឌ្ឍន៍នគរូបនីយកម្ម (ទីក្រុង)
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន 
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំបរិញ្ញាត្រវិទ្យាសាស្ត្រ មុខជំនាញស្ថាបត្យកម្ម ត្រូវសិក្សារយៈពេល ៥ឆ្នាំ ស្មើ ១០ឆមាស។  ១ឆ្នាំសិក្សាបែងចែកជា ២ឆមាស ដែល ១ឆមាស មានរយៈពេល ១៥សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១៦៨ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញស្ថាបត្យកម្ម និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖ 
  • បម្រើការងារផ្នែកស្ថាបត្យកម្ម នៅក្នុងស្ថាប័នរដ្ឋ ឬឯកជន និងក្រុមហ៊ុនអចលនទ្រព្យ ដូចជា ស្ថាបត្យករ អ្នកគ្រប់គ្រងក្រុមហ៊ុន អ្នកជំនួញផ្នែកអចលនវត្ថុ អ្នករចនាស្ថាបត្យកម្មផ្នែកខាងក្នុង និងខាងក្រៅ អ្នកត្រួតពិនិត្យ តាមដាន និងអធិការកិច្ច លើការសាងសង់អគារ ឬសំណង់នានា
  • អ្នករចនាប្លង់ស្ថាបត្យកម្ម(ស្ថាបត្យករ) និងអ្នករៀបចំផែនការអភិវឌ្ឍទីក្រុង(នគរូបនីយករ)
  • គ្រូបង្រៀនផ្នែកស្ថាបត្យកម្មនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of subjects)

No Subject Description Credit
1 Macroeconomics
3
2 Public Administration3
3Critical Thinking and Personal Development3
4 History and Culture of Southeast Asia3
5 Computer for Administration3
6 Advanced Mathematics
3
7English Language I3
8English Language II3
9Chinese Language I0
10Chinese Language II0
11Architectural Design Studio I3
12Architectural Sketching I3
13Descriptive Geometry
3

Total33

No Subject Description Credit
1 Architectural Design Studio II3
2 Architectural Sketching, II3
3Architectural Khmer Ornaments I3
4Architectural Khmer Ornaments II3
5 Architectural Design Studio III3
6 Architectural Graphic Design I3
7 Interior Design3
8History of Art and Architecture I3
9History of Art and Architecture II3
10Architectural Design Studio IV3
11Architectural Graphic Design II3
12
Architectural Conservation I3
13
Architectural Design Studio V3
14
Architectural Conservation II3
15
Building Construction3
16
Strength of Materials & Construction Materials3
17
Urban Design I
3
18
Urban Design II3
19
Architectural Design Studio VI3
20
Economic of Architecture3
21
Theory of Architecture I3
22
Theory of Architecture II3
23
Architectural Design Studio VII3
24
Water Disposal & Sewage3
25
System in Building3
26
Sustainable Design I3
27
Sustainable Design II3

Total81

No Subject Description Credit
1 Architectural Design Studio VIII3
2 Landscape Design I3
3 Landscape Design II3
4 Urban Introduction
3
5 Urban Planning3

Total15

No Subject Description Credit
1 Project Planning3
2
Project Management3
3Law of Construction3
4
Research Methodology3
5
English Language III
3
6
English Language IV 3
7
English Language V 3
8
English Language VI 3
9
English Language VII 3
10
Chinese Language III 0
11
Chinese Language IV 0
12
Chinese Language V 0
13
Chinese Language VI 0
14 Chinese Language VII 0

Total27