Bachelor's Degree in Mathematics

១. គោលបំណង (Program Aims)
    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការប្រើប្រាស់ និងដោះស្រាយបញ្ហាដោយប្រើគណិតវិទ្យានៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាលស្របតាមបរិបទអាស៊ាន និងតំបន់ ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញគណិតវិទ្យា និស្សិតទទួលបាន    សមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖
ក. ចំណេះដឹង (Knowledge)
  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយប្រើគណិតវិទ្យា មានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការអនុវត្តការងារដោយប្រើប្រាស់គណិតវិទ្យា តាមបណ្តាស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • ប្រតិបត្តិការងារផ្នែកគណិតវិទ្យាក្នុងស្ថាប័ននានាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។
  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • គណនាលេខនព្វន្តកម្រិតខ្ពស់
  • គ្រប់គ្រងការបណ្តុះបណ្តាលជំនាញគណិតវិទ្យា នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • គ្រប់គ្រងស្ថិតិ វិភាគទិន្នន័យ និងផ្តល់ជាព័ត៌មានសម្រាប់ស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការធ្វើការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យ  សៅស៍អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រេឌីត។

៤. ចំនួនក្រេឌីត (Credit Accumulation)
    កម្មវិធីអប់រំ បរិញ្ញាត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញគណិតវិទ្យា និស្សិតអាចទទួលបានឱកាសការងារ ដូចខាងក្រោម ៖
  • គ្រូបង្រៀនគណិតវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • បម្រើការងារផ្នែកគ្រប់គ្រងស្ថិតិ គ្រប់គ្រងវិទ្យាសាស្ត្រ អ្នកវិភាគប្រព័ន្ធនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of subjects)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 General Analysis I3
7 English Language I 3
8 English Language II 3
9 Chinese Language I 3
10 Chinese Language II 3
11 C Programming I3
12
General Algebra I3

Total36

No Subject Description Credit
1 General Analysis II3
2 C Programming II3
3General Algebra II3
4General Mechanics I3
5 General Mechanics II3
6 Topology I3
7 Linear Algebra I3
8Analytical Geometry3
9Topology II3
10Linear Algebra II3
11Probability I3
12
Differential Geometry3
13
Probability II3
14
Operation Research I3
15
Operation Research II3
16
Advanced Analysis3
17
Complex Variable3

Total51

No Subject Description Credit
1 Java Programming II3
2 Network Administration and Security II3
3 Web Application3
4 Mobile Programming3
5 Internet of Things (IoT)3
6 E-Commerce Technology3

Total18

No Subject Description Credit
1 Research Methodology3
2
English Language III
3
3 English Language IV 3
4 English Language V 3
5 English Language VI 3
6 English Language VII 3
7 Chinese Language III 0
8 Chinese Language IV 0
9 Chinese Language V 0
10 Chinese Language VI 0
11 Chinese Language VII 0

Total18