ព្រឹត្តិការណ៍កន្លងទៅ
ពិធីប្រគល់វិញ្ញាបនបត្រអាជ្ញាប័ណ្ណមជ្ឈមណ្ឌលប្រឡងរបស់សមាគមន៍គណនេយ្យករជំនាញ (ACCA) ចក្រភពអង់គ្លេស ដល់សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ (USEA)

    សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ បានទទួលអាជ្ញាប័ណ្ណមជ្ឈមណ្ឌលប្រឡងពីសមាគមន៍គណនេយ្យករជំនាញ (ACCA) ចក្រភពអង់គ្លេស ជាផ្លូវការកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ អាជ្ញាប័ណ្ណនេះបានធ្វើឱ្យសាកលវិទ្យាល័យក្លាយជាសាកលវិទ្យាល័យតែមួយគត់ក្នុងខេត្តសៀមរាប ដែលអាចទទួលនិស្សិត ACCA នៅជុំវិញពិភពលោកអាចធ្វើការប្រឡងមុខវិជ្ជា ACCA របស់ខ្លួននៅក្នុងខេត្តសៀមរាបបាន។ សមាគមន៍គណនេយ្យករជំនាញ (ACCA) ចក្រភពអង់គ្លេស គឺជាស្ថាបនសកលសម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលដំណើរការការិយាល័យនៅក្នុងប្រទេសជាង១៨៣ប្រទេសនៅទូទាំងពិភពលោក។