ព្រឹត្តិការណ៍កន្លងទៅ
ពិធីជួបជុំចែករំលែកព័ត៌មានអាហារូបករណ៍ពី វិទ្យាស្ថានស៊ុយអែតអេសអាយ (SI. Swedish Institute) ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃសុក្រ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១២ វេលាម៉ោង ០៩:៣0 នាទីព្រឹកនៅសាលប្រជុំនៃសាកលវិទ្យាល័យ សៅស៍- អ៊ីសថ៍អេយសៀ

សេចក្ដីជូនដំណឹង

 

       សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សូមជូនដំណឹងដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ឱ្យបានជ្រាបថាៈ

ដើម្បីរួមចំណែកក្នុងការបង្កើនចំណេះដឹងបន្ថែមដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតក្នុងការ​បង្កើតកាលានុវត្តភាពទទួលអាហារូបករណ៍ទៅសិក្សា និងស្រាវជ្រាវនៅតាមសាកលវិទ្យាល័យនានា​ក្នុងប្រទេសស៊ុយអែត សាកលវិទ្យាល័យនឹងរៀបចំពិធីជួបជុំចែករំលែកព័ត៌មានអាហារូបករណ៍ពី វិទ្យាស្ថាន​​ស៊ុយអែត​អេសអាយ (SI. Swedish Institute)   ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃសុក្រ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១២ វេលាម៉ោង ០៩:៣0 នាទីព្រឹកនៅសាលប្រជុំនៃសាកលវិទ្យាល័យ សៅស៍- អ៊ីសថ៍អេយសៀ

        អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតចូលរួមក្នុងពិធី ជួបជុំនេះ​ឱ្យបានច្រើនកុះករព្រោះចំនួនមានកំណត់ ហើយនេះក៏ជាមោទនភាពរបស់សាកលវិទ្យា- ល័យ  សៅស៍អ៊ីសថ៍អេយសៀ ដែលត្រូវបានជ្រើសរើសជាទីតាំងគោលសម្រាប់រៀបចំពិធីនេះដោយ មានការចូលរួមពីនិស្សិតពីសាកលវិទ្យាល័យដទៃទៀតនៅក្នុងខេត្តសៀមរាប ។

        សូមបញ្ជាក់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតដែលមានបំណងចង់ចូលរួមក្នុងពិធីជួបជុំនេះ​ ត្រូវមានចំណេះដឹងខ្ពស់ខាងភាសាអង់គ្លេស និងចុះឈ្មោះចូលរួមនៅការិយាល័យសិក្សា ។