ថ្នាក់បរិញ្ញាបត្រ ឯកទេស អក្សរសាស្រ្តខ្មែរ

១. គោលបំណង (Program Aims)
    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាតំបន់។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
  • ពន្យល់ពីប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក ច្បាប់ជាតិ និងការគ្រប់គ្រងរដ្ឋបាលនៃព្រះរាជា ណាចក្រកម្ពុជា។
  • រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និងបច្ចុប្បន្ន។
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែន រដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • បកស្រាយទ្រឹស្តីច្បាប់ជាតិ ដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋបាល ច្បាប់ការងារច្បាប់ពាណិជ្ជកម្ម ច្បាប់កម្មសិទ្ធិបញ្ញា ច្បាប់ពន្ធដារ ហិរញ្ញវត្ថុសាធារណៈ និងច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់អន្តរជាតិ ដូចជា ទំនាក់ទំនងអន្តរជាតិ ស្ថាប័នអន្តរជាតិ និងច្បាប់អន្តរជាតិ សាធារណៈ។
  • ពន្យល់អំពីដំណើរការនៃកិច្ចនីតិវិធីរបស់តុលាការ ដូចជា នីតិវិធីរដ្ឋប្បវេណី នីតិវិធីព្រហ្មទណ្ឌ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្របដោយភាពច្បាស់លាស់។
  • ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែកនីតិសាស្រ្ត ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់ និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
  • វិភាគ ពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម។
  • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅ ស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម
  • កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន ហើយអភិវឌ្ឍន៍សមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត។
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល លិខិតឯកជន និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។
  • វិភាគ ពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់ច្បាប់ សេដ្ឋកិច្ច និងសង្គម។
  • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅ ស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកបម្រើការងារខាងវិជ្ជាជីវៈច្បាប់នៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែងដូចជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា សាការី ទីប្រឹក្សាច្បាប់ មន្រ្តីច្បាប់ ជំនួយការច្បាប់ អាជ្ញាកណ្តាល ឧត្តមមន្ត្រី វរៈមន្ត្រី សាស្ត្រាចារ្យច្បាប់ អ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងអ្នកបម្រើការងារផ្សេងៗដែលទាក់ទងទៅនឹងវិស័យច្បាប់។


No Subject Description Credit
1 Macroeconomics
3
2 Public Administration3
3Critical Thinking and Personal Development3
4 History and Culture of Southeast Asia3
5 Computer for Administration3
6 Statistics3
7English Language I3
8English Language II3
9Chinese Language I0
10Chinese Language II0
11Theories of Khmer Literature3
12Khmer Culture and civilization3

Total30

No Subject Description Credit
1 Phonetics and Phonology3
2 Introduction of Linguistics3
3Khmer Literature Pre-Angkor and AngKor3
4Khmer Poem3
5 Khmer Literature after Angkor to Present3
6 Semantics3
7 Khmer Writing3
8Pali3
9Asian Literature3
10Inscription3
11Western Literature3
12
Comparative literature3
13
Syntaxes3
14
Psychology-Pedagogy4.5
15
Teaching Methodology4.5

Total48

No Subject Description Credit
1 Theories of Linguistics3
2 Khmer Grammar3
3 Lexicology3
4 Folklore Literature3
5 Masterpieces of Khmer literature3
6 Apply Linguistics3
7Creative Writing3

Total21

No Subject Description Credit
1 Khmer Society, Culture and Environment3
2
English Language III
3
3
English Language IV 3
4
English Language V 3
5
English Language VI 3
6
English Language VII 3
7
Chinese Language III 0
8
Chinese Language IV 0
9
Chinese Language V 0
10
Chinese Language VI 0
11 Chinese Language VII 0

Total18