១. គោលបំណង (Program Aims)
កម្មវិធីសិក្សានេះ
រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព
ជំនាញផ្នែករឹង ជំនាញផ្នែកទន់
និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន
និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាតំបន់។
២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning
Outcomes : PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម
និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន
និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖
ក. ចំណេះដឹង (Knowledge)
-
បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ
និងសេដ្ឋកិច្ចនៅក្នុង
បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
-
ពន្យល់ពីប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក ច្បាប់ជាតិ
និងការគ្រប់គ្រងរដ្ឋបាលនៃព្រះរាជា
ណាចក្រកម្ពុជា
-
រៀបរាប់ពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា
និងទំនាក់ទំនងអន្តរជាតិនាអតីតកាល និងបច្ចុប្បន្ន។
-
ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន
និងអង្គការមិនមែន
រដ្ឋាភិបាល ។
ខ. ជំនាញក្នុងការគិត (Cognitive Skills)
-
គ្រប់គ្រងស្ថាប័នរដ្ឋបាល ដូចជារដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ស្ថាប័នឯកជន ព្រមទាំងអង្គការជាតិ និងអន្តរជាតិ។
-
បកស្រាយទ្រឹស្តីច្បាប់ជាតិ ដូចជា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋបាល
ច្បាប់ព្រហ្មទណ្ឌ ច្បាប់ពន្ធដារ ច្បាប់រៀបចំដីធ្លីនិងនគរូបនីយកម្ម
ច្បាប់ហិរញ្ញវត្ថុសាធារណៈ ច្បាប់ការងារ និងច្បាប់កម្មសិទ្ធិបញ្ញា
ព្រមទាំងច្បាប់អន្តរជាតិ ដូចជា ទំនាក់ទំនងអន្តរជាតិ ស្ថាប័នអន្តរជាតិ
និងច្បាប់អន្តរជាតិសាធារណៈ។
-
ពន្យល់អំពីដំណើរការនៃនីតិវិធីរបស់តុលាការ ដូចជា នីតិវិធីរដ្ឋបាល
នីតិវិធីព្រហ្មទណ្ឌ និង
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
-
ស្រាវជ្រាវ បកស្រាយ និងប្រៀបធៀបផ្នែករដ្ឋបាលសាធារណៈ
ដូចជាការអត្ថាធិប្បាយច្បាប់ បរិមាធិប្បាយច្បាប់ ករណីសិក្សាច្បាប់
និងវិចារណកិច្ចលើវិវាទដោយឆ្លុះបញ្ចាំងនឹងច្បាប់។
-
រៀបចំ និងគ្រប់គ្រងការស្រាវជ្រាវ
និងវិភាគក្នុងកិច្ចការរដ្ឋបាលសាធារណៈតាមរយៈការចុះអនុវត្តកាងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា
និងកិច្ចការស្រាវជ្រាវនៅក្នុងស្ថាប័នសាធារណៈ
ដូចជាស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួង មន្ទីរ សាលារាជធានី ខេត្ត ក្រុង
ស្រុក ខណ្ឌ ឃុំ សង្កាត់
និងអាជ្ញាធរសារណៈពាក់ព័ន្ធផ្សេងៗទៀតប្រកបដោយសមត្ថភាពត្រិះរិះពិចារណាខ្ពស់។
-
ប្រើប្រាស់ជំនាញរដ្ឋបាលដើម្បីដោះស្រាយវិវាទរដ្ឋបាល
និងបកស្រាយច្បាប់ក្នុងកិច្ចការរដ្ឋបាល ដោយវិភាគ ពិចារណា
និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
និងដោះស្រាយរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យរដ្ឋបាលសាធារណ ច្បាប់
និងសង្គមដែលកើតមានឡើង
ក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន
ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills
and Responsibilities)
-
ធ្វើការងារដោយឯករាជ្យ ជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ
វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់ច្បាប់
សេដ្ឋកិច្ច និងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
-
កំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃចំណេះដឹងនិងជំនាញរបស់ខ្លួន
ហើយអភិវឌ្ឍ
សមត្ថភាពបន្តតាមរយៈការសិក្សាស្រាវជ្រាវ
ឬការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ដើម្បីធានាប្រសិទ្ធភាពនៃអនុវត្តការរងារក្នុងស្ថាប័នឲ្យបានរលូន។
-
បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់
និងមានក្រមសីលធម៌វិជ្ជាជីវៈ
ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills,
Information Technology and Communication)
-
ប្រើប្រាស់ភាសាអង់គ្លេស ភាសាចិន
និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ
និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន
និងអង្គការមិនមែនរដ្ឋាភិបាល។
-
ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន
និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត។
-
ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ
និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល លិខិតយថាភូម
និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ។
៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
៤. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីសិក្សាបរិញ្ញាត្រវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មុខជំនាញនីតិសាស្ត្រ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០។
៥. ឱកាសការងារ (Job Opportunity)
និស្សិតបញ្ចប់ការសិក្សានឹងអាចក្លាយទៅជាអ្នកបម្រើការងារខាងវិជ្ជាជីវៈច្បាប់នៅស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែងដូចជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា សាការី ទីប្រឹក្សាច្បាប់ មន្រ្តីច្បាប់ ជំនួយការច្បាប់ អាជ្ញាកណ្តាល ឧត្តមមន្ត្រី វរៈមន្ត្រី សាស្ត្រាចារ្យច្បាប់ អ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងអ្នកបម្រើការងារផ្សេងៗដែលទាក់ទងទៅនឹងវិស័យច្បាប់
៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subjects)
No |
Subject Description |
Credit |
1 |
Microeconomics |
3 |
2 |
Public Administration |
3 |
3 |
History and Culture of South-East Asia |
3 |
4 |
Critical Thinking and Personal Development |
3 |
5 |
Computer for Administration |
3 |
6 |
Mathematics for Business and Economics |
3 |
7 |
English Language I |
3 |
8 |
English Language II |
3 |
9 |
Chinese Language I |
3 |
10 |
Chinese Language II |
3 |
11 |
Introduction to Law |
3 |
12 |
History of Political and Social Events |
3 |
| Total | 36 |
No |
Subject Description |
Credit |
1 |
Civil Law I: Persons, Real rights, and Obligation |
3 |
2 |
Civil Law II: Contract and Security Rights |
3 |
3 |
Public Function Law |
3 |
4 |
Constitutional Law | 3 |
5 |
General Administrative Law | 3 |
6 |
General Criminal Law | 3 |
7 |
Special Criminal Law | 3 |
8 |
History of Political Ideas | 3 |
9 |
Land Management and Urban Law | 3 |
10 |
Legal Methodology I | 3 |
11 |
Legal Methodology II | 3 |
12 |
Moot Court on Fair Trial | 3 |
13 |
Labor Law and Social Security Law | 3 |
14 |
Public Liberty Law | 3 |
15 |
Research Methodology | 3 |
16 |
Taxation Law |
3 |
17 |
International Relation and Public International Law |
3 |
| Total | 51 |
No |
Subject Description |
Credit |
1 |
Public Finance | 3 |
2 |
Administrative Procedure | 3 |
3 |
Public Service Law | 3 |
4 |
Legal Clinic and Alternative Dispute Resolution | 3 |
5 |
Political Economy | 3 |
6 |
Criminal Procedure | 3 |
| Total | 18 |
No |
Subject Description |
Credit |
1 |
English Language III |
3 |
2 |
English Language IV |
3 |
3 |
English Language V |
3 |
4 |
English Language VI |
3 |
5 |
English Language VII |
3 |
6 |
Chinese Language III |
0 |
7 |
Chinese Language IV |
0 |
8 |
Chinese Language V |
0 |
9 |
Chinese Language VI |
0 |
10 |
Chinese Language VII |
0 |
| Total | 15 |