ថ្នាក់បរិញ្ញាបត្រ ឯកទេស ព័ត៌មានវិទ្យា

១. គោលបំណង (Program Aims)
    កម្មវិធីសិក្សានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការងារផ្នែករដ្ឋបាលសាធារណៈ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលស្របតាមបរិបទអាតំបន់។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)
    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា និស្សិតទទួលបាន    សមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាការគ្រប់គ្រងប្រព័ន្ធ ឬបណ្តាញកុំព្យូទ័រដែលកើតមានឡើងក្នុង ស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងកម្មវិធី តាមបណ្តាសហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
  • ប្រមូល គណនា វិភាគ បកស្រាយស្ថិតិ ឬព័ត៌មាន និងលើកជាដំណោះស្រាយដើម្បីជួយសម្រួលដល់ការសម្រេចចិត្ត ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍន៍សមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារផ្នែកព័ត៌មានវិទ្យាក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • គ្រប់គ្រងបណ្តាញ និងសុវត្ថភាពកុំព្យូទ័រ នៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានលក្ខណៈជា Desktop, Web និង Mobile Application ព្រមទាំងបង្កើតគេហទំព័រ សម្រាប់សហគ្រាស ក្រុមហ៊ុន សាលារៀន ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
  • វិភាគទិន្នន័យដើម្បីកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយសាកលវិទ្យាល័យ  សៅស៍អ៊ីសថ៍អេសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេសនិងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រេឌីត។

៤. ចំនួនក្រេឌីត (Credit Accumulation)
    កម្មវិធីអប់រំ បរិញ្ញាត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០ ។

៥. ឱកាសការងារ (Job Opportunity)

    ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញព័ត៌មានវិទ្យា និស្សិតអាចទទួលបាន ឱកាសការងារដូចខាងក្រោម ៖
  • បម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមុខតំណែង ដូចជា អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ អ្នកគ្រប់គ្រងប្រព័ន្ធ     កុំព្យូទ័រ អ្នកសរសេរកម្មវិធីកុំព្យូទ័រ និង Smartphone ឬ Tablet អ្នកបង្កើត គ្រប់គ្រង និងអភិវឌ្ឍ  គេហទំព័រ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ អ្នកគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា អ្នកគ្រប់គ្រងក្រុមហ៊ុនលក់កុំព្យូទ័រ និងអ្នកពិគ្រោះយោបល់រៀបចំប្រព័ន្ធកុំព្យូទ័រមើ
  • គ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន ។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of subjects)

No Subject Description Credit
1 Macroeconomics
3
2 Public Administration3
3Critical Thinking and Personal Development3
4 History and Culture of Southeast Asia3
5 Computer for Administration3
6 Mathematics for Computing
3
7English Language I3
8English Language II3
9Chinese Language I0
10Chinese Language II0
11Programming with C/C++3
12Computer System and Networks (ITE)3

Total30

No Subject Description Credit
1 Advanced C++ Programming3
2 Web Development I3
3Data Communication3
4Graphic Design3
5 Web Development II3
6 Network Fundamentals (CCNA1)3
7 Database Management System3
8Discrete Mathematics3
9Data Structure and Algorithms3
10Routing Protocols and Concepts (CCNA2)3
11Java Programming I3
12
Advanced Database3
13
.NET Technology3
14
Network Administration and Security I3
15
System Analysis and Design3
16
Descriptive Statistic3

Total48

No Subject Description Credit
1 Java Programming II3
2 Network Administration and Security II3
3 Web Application3
4 Mobile Programming3
5 Internet of Things (IoT)3
6 E-Commerce Technology3

Total18

No Subject Description Credit
1 Research Methodology3
2
English Language III
3
3 English Language IV 3
4 English Language V 3
5 English Language VI 3
6 English Language VII 3
7 Chinese Language III 0
8 Chinese Language IV 0
9 Chinese Language V 0
10 Chinese Language VI 0
11 Chinese Language VII 0

Total18