ថ្នាក់អនុបណ្ឌិត ឯកទេស រដ្ឋបាលសាធារណៈ

១. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)

    និស្សិតបញ្ចប់ការសិក្សានឹងទទួលបាន ៖

  • មូលដ្ឋានគ្រឹះនៃការដឹកនាំ គ្រប់គ្រង និងធ្វើការសម្រេចចិត្តខាងផ្នែកបច្ចេកទេសរដ្ឋបាល និងនយោបាយនូវរាល់កិច្ចការរបស់ស្ថាប័នក្នុងប្រទេស និងស្ថាប័នអន្តរជាតិ
  • បកស្រាយ និងប្រៀបធៀបរដ្ឋបាលសាធារណៈដែលគ្រប់គ្រងរដ្ឋ នីតិវិធីនៃការដោះស្រាយបញ្ហាវិវាទរដ្ឋបាល
  • បកស្រាយ និងពន្យល់អំពីព្រឹត្តិការណ៍ និងដំណើរការនៃព្រឹត្តិការណ៍ពាក់ព័ន្ធនឹង គោលនយោបាយសាធារណៈ ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ និងត្រិះរិះពិចារណាប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
  • ប្រឹក្សា និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ ដែលកើតមានឡើងក្នុងស្ថាប័ន ឬក្រៅស្ថាប័នរបស់ខ្លួនដោយមានទំនុកចិត្ត និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • អនុវត្តការងារជាក់ស្តែងតាមរយៈការចុះកម្មសិក្សា និងកិច្ចការស្រាវជ្រាវនៅគ្រឹះស្ថានសាធារណៈ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
  • បង្ហាញវិចារណកិច្ចគតិយុត្តប្រកបដោយភាពសមហេតុផល ម៉ឺងម៉ាត់ និងមានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងស្វែងរកការប្រឹក្សាយោបល់រាល់បញ្ហាចាំបាច់
  • ធ្វើទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពទាំងការនិយាយ ធ្វើបទបង្ហាញ និងសរសេរលិខិតបទដ្ឋានគតិយុត្ត លិខិតរដ្ឋបាល និងរបាយការណ៍លទ្ធផលស្រាវជ្រាវសារណា ឬកិច្ចការស្រាវជ្រាវតូចធំ

២. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា
  • បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលដែលមានជំនាញ មិនស្របគ្នាទៅនឹងកម្មវិធីអប់រំ នៃមុខជំនាញដែលបេក្ខជនជ្រើសរើសបេក្ខជនត្រូវរៀនក​ម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់ (Pre-Master Program) ចំនួន ៩ ក្រេឌីត និងប្រឡងបញ្ចប់ដោយជោគជ័យ
  • បេក្ខជន ត្រូវប្រឡងជ្រើសរើសចូលរៀនកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលរៀបចំដោយសាកលវិទ្យាល័យ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។

៣. ផែនការសិក្សា (Study Plan)

No Subject Description Credit
1 Cambodian Legal System3
2 Comparative Constitutional Law3
3 Public Property and Urbanization Law3
4 Research Methodology and Academic Writing3
5 Methodology and Principles of Legal Interpretation3
6 Public Finance and Taxation Law3
7 Public Policy3
8 Public Sector Procurement management3

Total24

No Subject Description Credit
1 Human Resources in Public Administration3
2 Administrative Dispute3
3 ASEAN Administrative Management System3
4 Seminar on Human Rights and International Politics3
5 Master’s Thesis or12

Public Service Law*3

Leadership Principle in Public Sector*3

Writing Research Paper6

Comprehensive Examination0

Total22