ថ្នាក់បរិញ្ញាបត្រ ឯកទេស គណនេយ្យ និងសវនកម្ម

១. គោលបំណង (Program Aims)

    ដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ ជំនាញ និងឥរិយាបថល្អដល់និស្សិតមុខជំនាញ គណនេយ្យ និង សវនកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅឱ្យពួកគេរួមចំណែក កសាងប្រទេសជាតិ ព្រមទាំងអាចធ្វើការងារ និងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ និងសវនកម្ម និស្សិត ទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា៤ផ្នែកធំៗដែលមានសង្គតិភាព ជាមួយក្របខ័ណ្ឌគុណវិឌ្ឍិជាតិ ដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ ច្បាប់ ហិរញ្ញវត្ថុ និង សេដ្ឋកិច្ចជាតិ និងអន្តរជាតិបានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ ការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជនធុនតូច និងមធ្យម ព្រមទាំងអង្គការ ស៊ីវិល
  • ពន្យល់ពីគោលការណ៍ គោលគំនិតនិងទ្រឹស្តីនានាទាក់ទងនឹងគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង ទីផ្សារ សេដ្ឋកិច្ច និងផ្សារមូលបត្រកម្ពុជា
  • បកស្រាយពីកម្លាំងប្រកួតប្រជែងអាជីវកម្ម និងឥទ្ធិពលរបស់វាទៅលើការអភិវឌ្ឍ យុទ្ធសាស្ត្រ ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • រៀបចំផែនការថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីគ្រប់គ្រងតាមដាន និង ធ្វើសេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ច
  • បង្កើតប្រព័ន្ធព័ត៌មានគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ តាមបណ្តាស្ថាប័នរដ្ឋ ឯកជនធុនតូចនិងមធ្យម ព្រមទាំងអង្គការស៊ីវិល ឧ្យមាននុលោមភាពតាមស្តង់ដា CIFRSs និង CIFRS for SMEs
  • ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជនធុនតូច និង មធ្យម ព្រមទាំងអង្គការស៊ីវិល
  • ប្រឹក្សាយោបល់លើការប្រកាសពន្ធស ការគ្រប់គ្រងហិរញ្ញវត្ថុដូចជា ការគ្រប់គ្រងទុន បង្វិល ការវិនិយោគ រចនាសម្ព័ន្ធមូលធន និងប្រភពហិរញ្ញប្បទានតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជនធុនតូច និងមធ្យម ព្រមទាំងអង្គការស៊ីវិល ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័ន ឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា ព្រមទាំង ផ្តល់ដំណោះស្រាយរាល់បញ្ហាប្រឈមនានាស្របតាមការវិវត្តរបស់សេដ្ឋកិច្ច និងសង្គម
  • ប្រតិបត្តិការងារគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ធុនតូច និងមធ្យម ព្រមទាំងអង្គការស៊ីវិលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមាន ក្រមសីលធម៌វិជ្ជាជីវៈ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • បកស្រាយទិន្នន័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម សហគ្រាស ពាណិជ្ជកម្មដោយប្រើប្រព័ន្ធកុំព្យូទ័រ ព្រមទាំងផ្តល់ជាដំណោះស្រាយដើម្បីសម្រួលដល់ ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំបរិញ្ញាត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញ គណនេយ្យ និងសវនកម្ម ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

   ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគណនេយ្យ និងសវនកម្ម និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • អ្នកកត់ត្រានិងពិនិត្យការចុះបញ្ជី រៀបចំរបាយការណ៍ហិរញ្ញវត្ថុ គ្រប់គ្រងសន្និធិ និងអចលន​ទ្រព្យ គ្រប់គ្រងឥណទេយ្យ
  • បុគ្គលិកបម្រើការងារផ្នែកគណនេយ្យនៅតាមបណ្ដាក្រសួង-មន្ទីរ ក្រុមហ៊ុន-សហគ្រាស​ពាណិជ្ជកម្ម សណ្ឋាគារ ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែង​ដូចជាសវនករ​នៅ​​ក្នុងអាជ្ញាធរ សវនកម្មជាតិ​ និងក្រុមហ៊ុនឯកជន ​ប្រធាន​គណនេយ្យគណនេយ្យករ អ្នករៀបចំប្រព័ន្ធគណនេយ្យ  អ្នករៀបចំប្រាក់​បៀវត្សបេឡាករ អ្នកប្រកាសពន្ធ និងអ្នក​ពិគ្រោះ​យោបល់ផ្នែកគណនេយ្
  • អាចក្លាយជាគណនេយ្យករអាជីពជាសាធារណៈ តាមរយៈការប្រឡង និងផ្តល់អាជ្ញាបណ្ណពី​វិទ្យាស្ថាន​គណនេ្យករ និងសវនករអាជីពនៃកម្ពុជា(KICPAA)
  • គ្រូបង្រៀនផ្នែកគណនេយ្យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 0
10 Chinese Language II 0
11 FA2: Maintaining Financial Records I3
12Introduction to Business
3

Total30

No Subject Description Credit
1 Macroeconomics
3
2 Principles of Marketing3
3Principles of Management3
4 FA2: Maintaining Financial Records II
3
5 F2: Management Accounting I
3
6 F2: Management Accounting II
3
7F9: Financial Management
3
8QuickBooks3
9Money and Banking3
10Cambodian Business Law3
11Statistics for Business and Economics3
12Research Methodology
3
13Cambodia Securities Exchange3
14Human Resource Management3
15F3: Financial Accounting I3
16F3: Financial Accounting II


Total48

No Subject Description Credit
1 Cambodian Taxation3
2 F7: Financial Reporting I3
3 F7: Financial Reporting II
3
4 F8: Audit and Assurance I3
5 F8: Audit and Assurance II3
6 CIFRS for SMEs3

Total18

No Subject Description Credit
`1 Business Communication and Ethics
3
2
English Language III
3
3
English Language IV3
4
English Language V3
5
English Language VI3
6
English Language VII
3
7
Chinese Language III0
8
Chinese Language IV0
9 Chinese Language V0
10 Chinese Language VI0
11Chinese Language VII
0

Total18