ថ្នាក់បរិញ្ញាបត្រ ឯកទេស គ្រប់គ្រង

១. គោលបំណង (Program Aims)
    កម្មវិធីអប់រំនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិស្របតាមបរិបទអាស៊ាន និងពិភពលោក ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគ្រប់គ្រង និស្សិតទទួលបាន សមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដែលមាន សង្គតិភាពជាមួយ ក្របខ័ណ្ឌគុណវុឌ្ឍិជាតិដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅ ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និង ការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការ មិនមែនរដ្ឋាភិបាល ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងស្ថាប័ន ឬផ្នែករបស់ខ្លួនដោយមាន ទំនុកចិត្ត និងសេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយ ហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិតនិងច្នៃប្រឌិតក្នុងការគ្រប់គ្រងក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម​ តាម នាយកដ្ឋាន ឬ​ការិយាល័យ
  • វិភាគបរិយាកាសអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់អាសាន និងពិភពលោកដើម្បីរៀបចំ យុទ្ធសាស្រ្តនិងវិធីសាស្រ្តគ្រប់គ្រងអាជីវកម្មឱ្យទទួលបាននូវភាពជោគជ័យ ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុង ស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និង ដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួល ខុសត្រូវខ្ពស់
  • ប្រតិបត្តិការងារនៅក្នុងក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងអាជីវកម្មតាមរយៈការប្រើប្រាស់ប្រព័ន្ធ កុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំបរិញ្ញាត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

   ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញគ្រប់គ្រង​ និស្សិតអាច ទទួលបានឱកាសការងារដូចខាងក្រោម ៖

  • សហគ្រិនដ៏ចំណាន
  • អ្នកគ្រប់គ្រងសហគ្រាសឧស្សាហកម្ម ដែលមានតួនាទីជាប្រធានគ្រប់គ្រងគម្រោង ប្រធាន គ្រប់គ្រងប្រតិបត្តិការ ប្រធានគ្រប់គ្រងធនធានមនុស្ស ប្រធានគ្រប់គ្រងផលិតកម្ម ប្រធាន គ្រប់គ្រងភស្តុភារ ឬ អនុប្រធានគ្រប់គ្រងតាមនាយកដ្ឋានឬការិយាល័យ
  • អ្នកគ្រប់គ្រងសហគ្រាសពាណិជ្ជកម្មដែលមានតួនាទីជានាយក ឬ នាយករងចាត់ការទូទៅក្នុង ហាងលក់ទំនិញ ប្រធានសាខា ឬ ប្រធានផ្នែកនៃការិយាល័យកណ្តាល
  • អ្នកប្រឹក្សាយោបល់លើផ្នែកអាជីវកម្មសម្រាប់ក្រុមហ៊ុន-សហគ្រាស
  • អ្នកស្រាវជ្រាវនិងវិភាគ និងរៀបចំយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងគម្រោងផ្សេងៗ
  • បុគ្គលិកផ្នែកគ្រប់គ្រងនៅតាមបណ្ដាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • គ្រូបង្រៀនផ្នែកគ្រប់គ្រងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន ។


៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 0
10 Chinese Language II 0
11 FA2: Maintaining Financial Records I3
12Introduction to Business
3

Total30

No Subject Description Credit
1 Macroeconomics
3
2 Principles of Marketing3
3Principles of Management3
4Marketing Management
3
5 FA2: Maintaining Financial Records II
3
6 F2: Management Accounting I
3
7 F2: Management Accounting II
3
8F9: Financial Management
3
9Cambodian Business Law
3
10Statistics for Business and Economics
3
11Research Methodology
3
12International Business3
13Entrepreneurship3
14Human Resource Management
3
15Organizational Behavior3
16Project Management3

Total48

No Subject Description Credit
1 Strategic Management3
2 Total Quality Management3
3 Leadership3
4 Operation Management3
5 Management  of Change3
6 International Management3

Total18

No Subject Description Credit
`1 Business Communication and Ethics
3
2
English Language III
3
3
English Language IV3
4
English Language V3
5
English Language VI3
6
English Language VII
3
7
Chinese Language III0
8
Chinese Language IV0
9 Chinese Language V0
10 Chinese Language VI0
11Chinese Language VII
0

Total18