ថ្នាក់បរិញ្ញាបត្រ ឯកទេស សេដ្ឋកិច្ចអន្តរជាតិ

១. គោលបំណង (Program Aims)
    កម្មវិធីអប់រំនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិស្របតាមបរិបទអាស៊ាន និងពិភពលោក ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូល ដោយចែកចេញជា ៤ផ្នែកធំៗដែលមានសង្គតិភាព ជាមួយក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់។
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្ដាស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងតាមបណ្ដាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកើតមានឡើងក្នុងធនាគារ ក្រុមហ៊ុន-សហគ្រាស​ពាណិជ្ជ​កម្ម ដោយមានទំនុកចិត្ត សេចក្តីក្លាហាន ដោយចេះវិភាគពិចារណា និង​វាយតម្លៃប្រកបដោយ ហេតុផលខ្ពស់
  • ផ្តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ក្រុមហ៊ុនសហគ្រាស ពាណិជ្ជកម្ម
  • ពន្យល់ពីស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក
  • ប្រើប្រាស់គោលគំនិតមូលដ្ឋាន និងភាសានៃការគ្រប់គ្រងដើម្បីវាយតម្លៃ​ពីបរិស្ថាន​សេដ្ឋកិច្ច និងក្រុមហ៊ុនអន្តរជាតិ
  • វាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់ស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • វិភាគ ព្យាករណ៍សេដ្ឋកិច្ច រៀបចំគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ពិគ្រោះ​យោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងា​រក្នុង​ស្ថាប័ន​ឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និង​ដោះស្រាយ​រាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃ​គូ​ដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យនៃសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និង លើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំបរិញ្ញាត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

    ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និស្សិត អាចទទួលបានឱកាសការងារដូចខាងក្រោម ៖

  • អ្នកវិភាគ ព្យាករណ៍សេដ្ឋកិច្ច រៀបចំគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ
  • អ្នកពិគ្រោះយោបល់ និងស្រាវជ្រាវផ្នែកសេដ្ឋកិច្ច
  • បុគ្គលិកបម្រើការងារផ្នែកសេដ្ឋកិច្ចនៅតាមបណ្ដាក្រសួង-មន្ទីរ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជាអ្នកវិភាគសេដ្ឋកិច្ច អ្នករៀបចំ គោលនយោបាយសេដ្ឋកិច្ច អ្នកគ្រប់គ្រងសេដ្ឋកិច្ច អ្នកព្យាករណ៍សេដ្ឋកិច្ច អ្នកធ្វើផែនការ សេដ្ឋកិច្ច អ្នកប្រតិបត្ដិការសេដ្ឋកិច្ច អ្នករៀបចំគោលនយោបាយ សារពើពន្ធ អ្នកគ្រប់គ្រង គម្រោង និង កម្មវិធីអភិវឌ្ឍ
  • គ្រូបង្រៀនផ្នែកសេដ្ឋកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និង ឯកជន។

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)

No Subject Description Credit
1 Microeconomics 3
2 Public Administration 3
3 History and Culture of South-East Asia 3
4 Critical Thinking and Personal Development 3
5 Computer for Administration 3
6 Mathematics for Business and Economics 3
7 English Language I 3
8 English Language II 3
9 Chinese Language I 0
10 Chinese Language II 0
11 FA2: Maintaining Financial Records I3
12Introduction to Business
3

Total30

No Subject Description Credit
1 Macroeconomics3
2 Principles of Marketing3
3Principles of Management3
4 Marketing Management3
5 FA2: Maintaining Financial Records II3
6 F2: Management Accounting I3
7F2: Management Accounting II
3
8F9: Financial Management
3
9QuickBooks
3
10Money and Banking
3
11Cambodian Business Law
3
12Statistics for Business and Economics
3
13Research Methodology
3
14International Trade and Policy
3
15Human Resource Management
3
16Quantitative Methods for Business and Economics
3

Total18

No Subject Description Credit
1 Economic Development3
2 International Economics3
3 International Political Economy3
4 Regional/Asean Economics3
5 Econometrics3
6 Managerial Economics3

Total18

No Subject Description Credit
`1 Business Communication and Ethics
3
2
English Language III
3
3
English Language IV3
4
English Language V3
5
English Language VI3
6
English Language VII
3
7
Chinese Language III0
8
Chinese Language IV0
9 Chinese Language V0
10 Chinese Language VI0
11Chinese Language VII
0

Total18