១. គោលបំណង (Program Aims)
ដើម្បីផ្តល់ចំណេះដឹង ចំណេះធ្វើ ជំនាញ និងឥរិយាបថល្អដល់និស្សិតមុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅឱ្យពួកគេរួមចំណែកកសាងប្រទេសជាតិ ព្រមទាំងអាចធ្វើការងារ និងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។
២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Learning Outcomes : PLO)
បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យសាស្រ្តសេដ្ឋកិច្ច មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិត ទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដែលមានសង្គតិភាព ជាមួយក្របខ័ណ្ឌគុណវុឌ្ឍិជាតិ ដូចខាងក្រោម ៖
ក. ចំណេះដឹង (Knowledge)
- បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ ច្បាប់ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិបានយ៉ាងច្បាស់លាស់។
- ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាលនៅតាមបណ្ដាស្ថាប័នរដ្ឋ ឯកជនធុនតូច និងមធ្យម ព្រមទាំងអង្គការស៊ីវិល
- ពន្យល់ពីគោលការណ៍ គោលគំនិត និងទ្រឹស្ដីនានាទាក់ទងនឹងគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រងទីផ្សារ សេដ្ឋកិច្ច និងផ្សារមូលបត្រកម្ពុជា
- បកស្រាយពីកម្លាំងប្រកួតប្រជែងអាជីវកម្ម និងឥទ្ធិពលរបស់វាទៅលើការអភិវឌ្ឍយុទ្ធសាស្ដ្រ
ខ. ជំនាញក្នុងការគិត (Cognitive Skills)
- ផ្តួចផ្តើមគំនិត និងភាពច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុ
ក្រុមហ៊ុន សហគ្រាសពាណិជ្ជកម្ម
- រៀបចំផែនការថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីគ្រប់គ្រងតាមដាន និងធ្វើសេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ច
- វិភាគហិរញ្ញវត្ថុ រៀបចំថវិកា វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ និងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ
ព្រមទាំងគម្រោងវិនិយោគ
- បង្កើតប្រព័ន្ធព័ត៌មានគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ តាមបណ្តាស្ថាប័នរដ្ឋ ឯកជនធុនតូចនិងមធ្យម
ព្រមទាំងអង្គការស៊ីវិល ឱ្យមាននុលោមភាពតាមស្តង់ដាគណនេយ្យអន្តរជាតិ
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
- អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុងស្ថាប័នឱ្យបានរលូន
- ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទងល្អ វិភាគ ពិចារណា និងដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ច
សង្គម ដោយការទទួលខុសត្រូវខ្ពស់
- ប្រតិបត្តិការងារគណនេយ្យ និងហិរញ្ញវត្ថុតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជនធុនតូច
និងមធ្យម ព្រមទាំងអង្គការស៊ីវិលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌វិជ្ជាជីវៈ។
ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)
- វិភាគនិងបកស្រាយទិន្នន័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ
តាមរយៈការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ
និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្ត
- ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
។
៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
- បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។
៤. ចំនួនក្រេឌីត (Credit Accumulation)
កម្មវិធីអប់រំបរិញ្ញាត្រវិទ្យាសាស្ដ្រសេដ្ឋកិច្ច មុខជំនាញសេដ្ឋកិច្ចអន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០។
៥. ឱកាសការងារ (Job Opportunity)
ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច
មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និស្សិតអាចទទួលបានឱកាសការងារដូចខាងក្រោម ៖
- អ្នកវិភាគហិរញ្ញវត្ថុ វិភាគការវិនិយោគនៅទីផ្សារមូលប័ត្រ
និងពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុ និង គម្រោងវិនិយោគផ្សេងៗ
- អ្នកគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ
អ្នកគ្រប់គ្រងទ្រព្យសកម្មនិងទ្រព្យអកម្ម ពាណិជ្ជករ មូលបត្រ បុគ្គលិកឥណទាន និងបុគ្គលិកប្រាក់បញ្ញើ
- បុគ្គលិកបម្រើការងារផ្នែកហិរញ្ញវត្ថុនៅតាមបណ្ដាក្រសួង-មន្ទីរ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ធនាគារ
និងអង្គការក្រៅរដ្ឋាភិបាលដែលមានមុខតំណែងដូចជាធនាគារិក អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
អ្នកធ្វើផែនការហិរញ្ញវត្ថុ អ្នកធ្វើផែនការថវិកា អ្នកគ្រប់គ្រងឥណទាន
អ្នកគ្រប់គ្រងប្រាក់បញ្ញើ អ្នកវិភាគ និងគ្រប់គ្រងគម្រោងវិនិយោគ អ្នកគ្រប់គ្រង
ការវាយតម្លៃអចលនទ្រព្យ
- គ្រូបង្រៀនផ្នែកហិរញ្ញវត្ថុ និងធនាគារនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន
។
៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)
No |
Subject Description |
Credit |
1 |
Microeconomics |
3 |
2 |
Public Administration |
3 |
3 |
History and Culture of South-East Asia |
3 |
4 |
Critical Thinking and Personal Development |
3 |
5 |
Computer for Administration |
3 |
6 |
Mathematics for Business and Economics |
3 |
7 |
English Language I |
3 |
8 |
English Language II |
3 |
9 |
Chinese Language I |
0 |
10 |
Chinese Language II |
0 |
11 |
FA2: Maintaining Financial Records I | 3 |
12 | Introduction to Business
| 3 |
| Total | 30 |
No |
Subject Description |
Credit |
1 |
Macroeconomics | 3 |
2 |
Principles of Marketing | 3 |
3 | Principles of Management | 3 |
4 |
FA2: Maintaining Financial Records II
| 3 |
5 |
F2: Management Accounting I
| 3 |
6 |
F2: Management Accounting II
| 3 |
7 | F9: Financial Management
| 3
|
8 | QuickBooks
| 3
|
9 | Money and Banking
| 3
|
10 | Cambodian Business Law
| 3
|
11 | Statistics for Business and Economics
| 3
|
12 | Research Methodology
| 3
|
13 | Human Resource Management
| 3
|
14 | Cambodia Securities Exchange
| 3
|
15 | F3: Financial Accounting I
| 3
|
16 | F3: Financial Accounting II
| 3
|
| Total | 48 |
No |
Subject Description |
Credit |
1 |
Bank Management | 3 |
2 |
International Finance | 3 |
3 |
Risk Management and Insurance | 3 |
4 |
Cambodian Taxation | 3 |
5 |
Investment Management | 3 |
6 |
F4: Advance Financial Management | 3 |
| Total | 18 |
No |
Subject Description |
Credit |
`1 |
Business Communication and Ethics
| 3 |
2
| English Language III
| 3
|
3
|
English Language IV | 3 |
4
|
English Language V | 3 |
5
|
English Language VI | 3 |
6
| English Language VII
| 3
|
7
|
Chinese Language III | 0 |
8
|
Chinese Language IV | 0 |
9 |
Chinese Language V | 0 |
10 |
Chinese Language VI | 0 |
11 | Chinese Language VII
| 0
|
| Total | 18 |