ថ្នាក់បរិញ្ញាបត្រ ឯកទេស ទេសចរណ៍ និងបដិសណ្ឋារកិច្ចអន្តរជាតិ

១. គោលបំណង (Program Aims)

    កម្មវិធីអប់រំនេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដល់និស្សិតនូវចំណេះដឹង សមត្ថភាព ជំនាញផ្នែករឹង ជំនាញផ្នែកទន់ និងឥរិយាបថល្អក្នុងការគ្រប់គ្រងទេសចរណ៍អន្តរជាតិ នៅក្នុង
ឧស្សាហកម្មទេសចរណ៍ ស្របតាមបរិបទអាស៊ាន និងពិភពលោក ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល (Program Leaning Outcomes : PLO)

    បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍អន្តរជាតិ និស្សិតទទួលបានសមត្ថភាពមូលដ្ឋាន និងសមត្ថភាពស្នូលដោយចែកចេញជា ៤ ផ្នែកធំៗដូចខាងក្រោម ៖

ក. ចំណេះដឹង (Knowledge)

  • បកស្រាយពីទំនាក់ទំនងនៃប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចនៅ​ក្នុងបណ្តា​ប្រទេសអាស៊ីអាគ្នេយ៍បានយ៉ាងច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការសិក្សាស្រាវជ្រាវ និង​ការងាររដ្ឋបាលនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល
  • ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាក្រុមហ៊ុនទេសចរណ៍ និង​បដិសណ្ឋារកិច្ច ។

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • ដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងក្រុមហ៊ុនទេសចរណ៍ដោយមានទំនុកចិត្ត សេចក្តី ក្លាហាន ដោយចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
  • តួចផ្តើមគំនិត និងច្នៃប្រឌិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ម៉ាឃីតធីង ធនធានមនុស្ស និង​ផលិតកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍
  • គ្រប់គ្រងប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ប្រកបដោយក្រមសីលធម៌ 
  • វិភាគពីឥរិយាបថរបស់ភ្ញៀវទេសចរ ដើម្បីបម្រើសេវាកម្មប្រកបដោយភាពពេញចិត្ត ។ 

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)

  • អភិវឌ្ឍសមត្ថភាពបុគ្គលតាមរយៈការសិក្សាស្រាវជ្រាវដើម្បីអនុវត្តការរងារក្នុង​ស្ថាប័នឱ្យបានរលូន
  • ធ្វើការងារជាក្រុម ដឹកនាំក្រុមការងារ ប្រាស្រ័យទាក់ទង វិភាគ ពិចារណា និង​ដោះស្រាយរាល់ បញ្ហាប្រឈមស្របតាមការវិវត្តរបស់សេដ្ឋកិច្ចនិងសង្គម និងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់ជំនាញអន្តរបុគ្គ និងការទទួខុសត្រូវខ្ពស់ ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូ​ដែលមានវប្បធម៌ផ្សេងគ្នា ។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • វិភាគនិងបកស្រាយទិន្នន័យទេសចរណ៍ ដោយប្រើប្រាស់វិធានស្ថិតិជាមួយនឹងប្រព័ន្ធ​កុំព្យូទ័រ និងលើកជាដំណោះស្រាយដើម្បីសម្រួលដល់ការសម្រេចចិត្
  • ធ្វើស្វ័យសិក្សាដោយខ្លួនឯង ដើម្បីបន្តការសិក្សាទៅកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

៣. លក្ខខណ្ឌចូលរៀន (Enrollment Requirement)

  • បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បេក្ខជនត្រូវជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដែលរៀបចំដោយ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ព្រមទាំងមានការត្រួតពិនិត្យនិងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនធ្លាក់លើមុខវិជ្ជាណាមួយក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមុនឆ្នាំ ២០០២ ត្រូវប្រឡងជ្រើសរើសចូលរៀន។
  • បេក្ខជនមានបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត ៥) ឬ បរិញ្ញាបត្ររង អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី ៣ ឆមាសទី ១ បានដោយរៀនបន្ថែមចំនួន ៦ ក្រឌីត ។

៤. ចំនួនក្រេឌីត (Credit Accumulation)

    កម្មវិធីអប់រំបរិញ្ញាត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍អន្តរជាតិ ត្រូវសិក្សារយៈពេល ៤ ឆ្នាំស្មើ ៨ ឆមាស។ ១ឆ្នាំសិក្សាបែងចែកជា ២ ឆមាស ដែល ១ ឆមាសមានរយៈពេល ១៥ សប្ដាហ៍ ដោយមិនរាប់បញ្ចូលការប្រឡង។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ និស្សិតត្រូវទទួលបានចំនួន ១២៦ ក្រេឌីត ដោយមិនរាប់បញ្ចូលភាសាចិន ដែលមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) យ៉ាងតិច ២.០០

៥. ឱកាសការងារ (Job Opportunity)

   ក្រោយពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រទេសចរណ៍ មុខជំនាញគ្រប់គ្រងទេសចរណ៍អន្តរជាតិ និស្សិត​អាចទទួលបានឱកាសការងារដូចខាងក្រោម ៖
  • អ្នកធ្វើផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
  • បុគ្គលិកបម្រើការងារតាមបណ្តាស្ថាបនរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបានដែលមាន​មុខ​តំណែង​​ដូចជា ប្រធានគ្រប់គ្រងអាជីកម្មសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ភ្នាក់ងារ​ទេសចរណ៍ និងក្រុមហ៊ុនដឹកអ្នកដំណើរ
  • គ្រូបង្រៀនផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជន

៦. ឈ្មោះមុខវិជ្ជាតាមប្រភេទ (Types of Subject)

No Subject Description Credit
1 Macroeconomics
3
2 Public Administration3
3Critical Thinking and Personal Development3
4 History and Culture of Southeast Asia3
5 Computer for Administration3
6 Mathematics for Business and Economics 3
7English Language I3
8English Language II3
9Chinese Language I0
10Chinese Language II0
11Introduction to Tourism and  Hospitality3
12Khmer Civilization 3

Total30

No Subject Description Credit
1 Principles of Management3
2 Principles of Marketing3
3Research Methodology3
4Statistics for Business and Economics3
5 Human Resource Management in Tourism and Hospitality3
6 Principles of Accounting3
7 Accounting in Tourism and Hospitality3
8Geography of Tourism3
9Marketing for Tourism and Hospitality3
10Consumer Behavior for Tourism3
11Monitor Tourism Operations3
12
Community Based Tourism
3
13
Khmer Culture Studies3
14
Tourism Law3
15
Hospitality Supervision and Management3
16
Develop & Monitor Culturally Appropriate Tourism Activity3

Total48

No Subject Description Credit
1 Travel Operation Management3
2 Promote Tourism Products & Services3
3 Develop & Monitor Ecologically Sustainable Tourism Operations3
4 International Tourism Business Strategy3
5 Tourism Business Entrepreneurship3
6 International Tourism and Globalization3

Total18

No Subject Description Credit
`1 Business Communication and Ethics
3
2
English Language III
3
3
English Language IV3
4
English Language V3
5
English Language VI3
6
English Language VII
3
7
Chinese Language III0
8
Chinese Language IV0
9 Chinese Language V0
10 Chinese Language VI0
11Chinese Language VII
0

Total18